យុវជនម្នាក់ត្រូវឆក់ខ្សែភ្លេីងបណ្តាលឲ្យស្លាប់ ក្នុងសិប្បកម្មធ្វើនំ ធីធី​ សង្កាត់ចោមចៅទី៣

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ជាកម្មករធ្វេីនំនៅក្នុងសិប្បកម្មធ្វីនំ​ យីហោ​ ធី​ធី​ ស្ថិតនៅភូមិព្រៃជីសាក់ សង្កាត់ចេាមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានឆក់ខ្សែភ្លេីងបណ្តាលឲ្យស្លាប់កាលពីវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ រួចដឹកយកទៅវត្តតាំងក្រសាំងរងចាំជំនាញកោសល្យវិច័យ។

ជនរងគ្រោះឈ្មោះ ផុន ដាណា ភេទប្រុស អាយុ ១៧ឆ្នាំ ជាកម្មករធ្វីនំនៅសិប្បកម្មខាងលេី​ មានស្រុកកំណេីតនៅខេតុំតពោធិ៍សាត់។

ប្រភពបានដែលដឹងថា សពក្មេងប្រុសខាងលើ ត្រូវបានខាងសិប្បកម្មដឹកយកទៅធ្វើការសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យមួយកន្លែង(មិនស្គាល់ឈ្មោះ) តែអកុសលជនរងគ្រោះស្លាប់បាត់ទៅហេីយ រួចត្រូវបានហៅរថយន្តមួយគ្រឿង ម៉ាក Toyota Hiace ពណ៌ស ផ្លាកលេខ ភ្នំពេញ 2F-7954 មកដឹកយកទៅ វត្តតាំងក្រសាំង ស្ថិតក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានី ដើម្បីធ្វើកុសល្យវិច្ច័យ​ ហាក់បីលាក់បាំងព័ត៌មាន។

ប្រភពបន្តថា គេមិនទាន់មានការបំភ្លឺណាមួយពីម្ចាស់សិប្បកម្ម ធ្វើនំ ធី ធី នៅឡេីងទេ​ ជុំវិញការជួលក្មេងអាយុទើបតែ ១៧ឆ្នាំធ្វើការ និងមិនដឹងថាប្រភេទការងារអ្វី ដែលបណ្ដាលឲ្យជនរងគ្រោះឆក់ខ្សែភ្លេីងស្លាប់បែបនេះ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅខេត្តពោធិ៍សាត់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print