ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាល ថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនក្នុងវគ្គបំប៉ន និង សំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៤-២០២៥ សម័យប្រឡង ថ្ងៃទី២៨-សីហា កន្លងទៅ ក្រោមអធិបតីភាព លោក ផៃ ប៊ុនឈឿន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០២៥។
ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកស្រី កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត តំណាង លោកប្រធានក្រុមប្រឹក្សាខេត្ត និង លោក-លោកស្រី អភិបាលរងខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ក្រុង/ ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នាយក-នាយករងសាលា និង លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ជាច្រើនរូប។
គួរបញ្ជាក់ផងដែរថាសិស្សានុសិស្សជ័យលាភី ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០២៥ នៅទូទាំងខេត្តស្ទឹងត្រែង មានចំនួនសរុប ១.០១៤ នាក់ ស្មើរនឹង ៩១,៩៣% ក្នុងនោះសិស្សទទួលបាននិទ្ទេស A មានចំនួន ០៥ នាក់ សិស្សទទួលបាននិទ្ទេស B ចំនួន ៥៧ នាក់ សិស្សនិទ្ទេស C ចំនួន ២៦៣ នាក់ សិស្សនិទ្ទេស D ចំនួន ៤២៦ នាក់ និង និទ្ទេស E មានចំនួន ២៦៣ នាក់។
ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង