មន្រ្តីជាន់ខ្ពស់ក្រសួង​កសិកម្ម​ ជួបពិភាក្សាការងារ និងពិនិត្យខ្សែច្រវាក់សហគ្រាសកែច្នៃផ្លែឈើស្រស់ នៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្ត​បាត់ដំបង​​៖​ លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អមដំណើរដោយ លោកស្រី អ៊ុក លង្កា អនុប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន មន្ត្រីជំនាញកសិកម្ម ខេត្តប៉ៃលិន និងខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥​ បានអញ្ជើញជួបពិភាក្សាការងារ ជាមួយ លោក អ៊ុយ ចេងហេង អគ្គនាយក និងសហការី សហគ្រាសកែច្នៃ ផ្លែឈើស្រស់ ណាវីតា (Navita) មានអាសយដ្ឋាន នៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុង/ខេត្តបាត់ដំបង។

សហគ្រាសកែច្នៃផ្លែឈើស្រស់ Navita បានចាប់ផ្ដើមដំណើរការនៅឆ្នាំ២០២០ ដោយកែច្នៃផ្លែឈើក្នុងស្រុកមួយចំនួនដូចជា ផ្លែស្រកានាគ ស្វាយ ម្នាស់ មៀនប៉ៃលិន និងកសិផលមួយចំនួនទៀត។ បច្ចុប្បន្ន ផលិតផលរបស់សហគ្រាសមានចរាចរណ៍នៅតាមបណ្តាផ្សារកសិផល ម៉ាត ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាផ្សារទំនើបមួយចំនួន។ ក្រៅពីទីផ្សារក្នុងស្រុក សហគ្រាសនេះ បានកំពុងសិក្សាទីផ្សារនិងបាននាំចេញផលិតផលរបស់ខ្លួន ទៅក្រៅប្រទេសមួយចំនួន នៅអឺរុប និងអាស៊ី។

នាឱកាសនៃជំនួប លោក គី ច័ន្ទរំដួល បានជំរុញឱ្យសហគ្រាសបន្តគាំទ្រកសិផលក្នុងស្រុក និងការអនុវត្តកសិកម្មល្អក្នុងការកែច្នៃ ពិសេស កសិផលក្នុងខេត្តប៉ៃលិន និងខេត្តបាត់ដំបង រួមមាន៖ មៀនប៉ៃលិន ស្វាយ ម្នាស់ ជាដើម ។

ក្នុងជំនួបនេះ សហគ្រាសបានសម្តែងនូវក្តីសោមនស្សរីករាយ ក្នុងការជំរុញនិងគាំទ្រពីរាជរដ្ឋាភិបាល ពិសេស វត្តមានឯកឧត្តម ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងមន្ទីរជំនាញក្រោមឱវាទក្នុងឱកាសនេះ នឹងបន្តធ្វើការ ទំនាក់ទំនងជាមួយ មន្ទីរជំនាញកសិកម្មទាំងពីរខេត្ត និងសហគមន៍កសិកម្ម នូវកសិផលបានអនុវត្តកសិកម្មល្អ មៀនប៉ៃលិន ស្វាយ និងកសិផលផ្សេងៗទៀត។ សហគ្រាសបានពង្រីក ផែនការការផ្គត់ផ្គង់គ្រឿងទេស មួយចំនួន ដូចជា រំដេង រមៀត ខ្ជាយ ជាដើម ក្នុងបរិមាណមួយមុខ ១តោនក្នុង១សប្តាហ៍៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print