ខេត្តព្រះសីហនុ ៖ នាវាកងទ័ពជើងទឹករបស់អូស្ត្រាលី ចំនួន ១គ្រឿង ឈ្មោះ HMAS Ballarat -FFH155 (Anzac Class FFH) ដឹកនាំវរនាវីទោ Dean Uren មេបញ្ជាការនាវា បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី១០ ខែតុលានេះ។ បើតាមហ្វេសប៊ុកព័ត៌មានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ទស្សនកិច្ចរបស់នាវានេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អ បង្កើនទំនាក់ទំនង និងរឹតចំណងមិត្តភាព សាមគ្គីភាពឱ្យកាន់តែល្អទ្វេឡើង រវាងកម្ពុជា និងអូស្ត្រាលី។នាវានេះ មានទម្ងន់ផ្ទុក ៣ ៩០០តោន មានបណ្តោយ ១១៨ ម៉ែត្រ និងទទឹង ១៤,៨ ម៉ែត្រ ព្រមទាំងជម្រៅទឹក ៦,៤ ម៉ែត្រ៕
រូបភាព៖ ហ្វេសប៊ុកព័ត៌មានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម