លោកបណ្ឌិត​ ទូច​ សុឃៈ​ ៖ព័ត៌មានមិនពិត (មួលបង្កាច់)! Fake News ដែលសារព័ត៌មានថៃ ចេះតែផ្សាយបែបស្រមើស្រមៃ…

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត​ ទូច​ សុឃៈ​ (សុខៈ​) អ្នកនាំពាក្យ​រងក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា សារព័ត៌មានដ៏ធំ២របស់ថៃគឺ TheNation និង Khaosod បានចេញផ្សាយខ្លឹមសារព័ត៌មានបែបញុះញង់និង បំភ្លៃការពិត ដោយបានយករូបភាពចាស់មកចុះផ្សាយដោយភ្ជាប់ជាមួយនឹងការសរសេរលាបពណ៌ថាមានការប្រមូលផ្ដុំអ្នកសារព័ត៌មាន អ្នកកាសែត និង ពលរដ្ឋ ផ្អើលឈូរឆរនៅភូមិព្រៃចាន់ និងភូមិជោគជ័យខណៈដែលស្ថានភាពពិតជាក់ស្ដែងពលរដ្ឋកម្ពុជាកំពុងរស់នៅក្នុងស្ថានភាពស្ងប់ស្ងាត់ជាធម្មតាគ្មានការប្រមូលផ្ដុំប្រជាពលរដ្ឋ គ្មានការចល័តកម្លាំងឡើយ។

យ៉ាងណាម៉ិញនៅព្រឹកថ្ងៃសុក្រ ទី១០ ខែតុលា នេះ ក្រុមសង្កេតការណ៍អន្តរកាល (IOT) កំពុងចុះអង្កេតពិនិត្យមើលទិដ្ឋភាពជាក់ស្ដែងនៅភូមិព្រៃចាន់។ ចរិតសរសេរព័ត៌មានរបស់ថៃគឺមិនគោរពទៅតាមវិជ្ជាជីវៈសារព័ត៌មាន ជាការសរសេរព័ត៌មានបែបចងមុង និង ស្រមើស្រមៃដោយគ្មានមូលដ្ឋានពិតទាល់តែសោះថែមទាំងយករូបភាពរបស់ត្រយងទៅភ្ជាប់ជាមួយខ្លឹមសារដែលសរសេរលក្ខណៈមួលបង្កាច់និងបំភ្លៃការពិត។

សារព័ត៌មាន The Nation និង Khaosod របស់ថៃគួរតែពិនិត្យខ្លឹមសារ និងផ្ទៀងផ្ទាត់ការពិត (Fact Checking) ជាមុនសិនមុននឹងបង្ហោះផ្សព្វផ្សាយជាសាធារណៈដូច្នេះ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print