បុរស​ម្នាក់​សង្ស័យ​មាន​បញ្ហា​ ជម្ងឺ​ផ្លូវ​ចិត្ត​ បានឡើង​ជាន់​ទី​៣​បម្រុងលោត​សម្លាប់​ខ្លួន​ តែ​ត្រូវ​បាន​ សាច់ញាតិ​លួងលោម​បាន​មក​វិញ​

ចែករំលែក៖

ភ្នំពេញ​៖ បុរស​ម្នាក់​សង្ស័យ​មាន​ជម្ងឺ​ផ្លូវ​ចិត្ត​ បានបំរុង​លោត​ពី​ផ្ទះ​ជាន់​ទី​៣​ សម្លាប់​ខ្លួន​ តែ​ត្រូវ​បាន​សមត្ថកិច្ច​ និងញាតិមិត្តជួយលួងលោមចុះ​មក​វិញ​ ។
​ហេតុនេះបង្កឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡេីង​កាលពី​ម៉ោង​១០យប់​ ថ្ងៃ​ទី​៩ខែ​តុលា​ឆ្នាំ​២០២៥​ ចំនុច​ផ្ទះ​វីង​យីហោ​ ងួន​ វួចនា​ ស្ថិត​តាមបណ្ដោយ​ ផ្លូវ​២៨៨​កែង​ផ្លូវ​ព្រះ​មុនីវង្ស​ សង្កាត់​បឹងកេងកង​ទី​១​ ខណ្ឌ​បឹង​កេង​កង​ រាជ​ធានី​ភ្នំពេញ​ ។
​ ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានអោយ​ដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេមិន​ដឹង​ថា​ បុរស​ខាង​លើ​ មាន​រឿង​ឬ​ វិបត្តិ​អ្វី​នោះ​ទេ​ បានឡើងលើផ្ទះជាន់ទី៣បានប្លោះទៅអង្គុយលេី​សំយាប​ផ្ទះ​ បំរុង​លោត​មក​ក្រោម​ផង​ដែរ​ ។
​ ​ដោយសារ​ឃើញ​ហេតុការណ៍​បែបនេះ​ ក៏មាន​បង​ប្អូន​ប្រជាពលរដ្ឋ​ បានរាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ បានចុះ​ទៅ​កន្លែង​កើត​ហេតុ​ ដេីម្បី​ជួយ​អន្តរាគមន៍​និយាយ​លួងលោម​ និងមានមិត្ត​ភក្តិ​ មក​ជួយ​និយាយ​លួងលោម​ មួយ​សន្ទុះ​ បុរស​រូប​នោះ​បាន​យល់ព្រម​ ចូល​ទៅ​ក្នុង​ផ្ទះ​វិញ​​ ។

​​បេី​តាបេីតាមប្រភពពីអ្នកជិតខាងបានឲ្យដឹង​ថា​បុរស​ខាង​លើ​ ខំប្រឹងសិក្សារៀនសូត្រពេក​ រហូត​ដល់​ប៉ះពាល់​សតិ​អារម្មណ៍​ ចំនែក​ក្រុម​គ្រួសារ​វិញ​មិន​បានផ្តល់​ព័ត៌មាន​អ្វី​នោះ​ទេ​ ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print