លោកដូណាល់ត្រាំ នាំមុខលើលោកស្រីហ៊ីឡារីគ្លីនតុន នៅក្នុងការស្ទង់មតិថ្មីបំផុត

ចែករំលែក៖

ចំណុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនាពេលនេះគឺបេក្ខភាពប្រធានាធិបតី លោក ដូណាល់ត្រាំ ទទួលបានការគាំទ្រភាគច្រើនពីម្ចាស់ឆ្នោតឯករាជ្យមិនស្ថិតនៅក្នុងជួរគណបក្សណាមួយនោះឡើយ។

ក្រោយរយៈពេលជាច្រើនសប្តាហ៍ បរាជ័យនៅទីបំផុតមហាសេដ្ឋីដូណាល់ត្រាំង ទទួលបានជោគជ័យជាលើកទីមួយ នៅក្នុងការស្ទង់មតិនាពេលកន្លងមកថ្មីបើទោះបីមានសម្លេងប្រគៀកគ្នាក៏ដោយ។

តាមលទ្ធផលស្តង់មតិរបស់បណ្តាញព័ត៌មាន CNN/ORC ដែលបានប្រកាសកាលពីថ្ងៃទី០៦ ខែកញ្ញា បង្ហាញឲ្យឃើញថា បេក្ខភាពមកពីគណបក្សសាធារណរដ្ឋទទួលបានការគាំទ្រ ៤៥ភាគរយ ចំណែកលោកស្រីហ៊ីលឡារីគ្លីនតុន វិញទទួលបានសម្លេងគាំទ្រតែ៤៣ភាគរយប៉ុណ្ណោះ។ ជាមួយនិងការគាំទ្រប្រគៀកគ្នាធ្វើឲ្យការប្រជែងតំណែងប្រធានាធិបតីអាមេរិកកាន់តែស្វិតស្វាញជាងមុន។

ចំណុចដែលគួរឲ្យចាប់អារម្មណ៍នោះគឺលោកដូណាល់ត្រាំង ទួលបានការគាំទ្រពីម្ចាស់ឆ្នោតឯករាជ្យ គឺជាផ្នែកមួយដ៏សំខាន់សម្រាប់ការបោះឆ្នោតប្រធានាធបិតីនាពេលខាងមុខ។ នៅក្នុងការស្ទង់មតិមានម្ចាសឆ្នោតឯករាជ្យរហូតដល់ទៅ ៤៩ភាគរយ និយាយថានិងបោះឆ្នោតឲ្យលោកដូណាល់ត្រាំង ចំណែកលោកស្រីហ៊ីលឡារីគ្លីនតុន វិញទទួលបានតែ ២៩ភាគរយប៉ុណ្ណោះ។

ប៉ុន្តែ លោកត្រាំ បានធ្វើឲ្យបាត់បង់សម្លេងគាំទ្រពីក្រុមជនជាតិភាគតិចនៅលើទឹកដីអាមេរិក នៅក្នុងនោះមានពលរដ្ឋ ស្បែកខ្មៅ ៧១ភាគរយគាំទ្រលោកស្រីហ៊ីឡារីគ្លីនតុន។

នៅក្នុងថ្ងៃជាមួយគ្នានោះដែរ ការស្តង់មតិរបស់បណ្តាញព័ត៌មាន NBC News/ Suvey Monkey បានប្រកាសឲ្យឃើញថា លោកស្រីគ្លីនតុន នាំមុខលោកត្រាំ ៦ពន្ទុ គឺទទួលបានសម្លេងគាំទ្រ ៤៨ភាគរយ។ កាលពីចុងសប្តាហ៍កន្លងមកការស្ទង់មតិរបស់បណ្តាញព័ត៌មាន រ៉យទ័រ ក៏បានបញ្ជាក់ផងដែរថា លោកដូណាល់ត្រាំ ប្រដេញពីក្រោយយ៉ាងគៀក លោកស្រីគ្លីនតុន។ ដូច្នេះជាការពិបាកដើម្បីបញ្ជាក់ថា ភាគីណាមួយអាចយកឈ្នះនៅក្នុងការបោះឆ្នោតនាថ្ងៃទី០៨ ខែវិច្ឆិការ ខាងមុខ៕

1

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print