ភ្នំពេញ៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងនៅថ្ងៃសៅរ៍ទី១១ ខែតុលា ឆ្នាំ២០២៥នេះថា៖ ខ្ញុំសង្កេតឃើញលោកអ្នកជាច្រើនចេញមកថ្កោលទោស ចោរពាលថៃ ដែលចូលមករាវមីន ឈ្លានពានដីខ្មែរនៅភូមិព្រៃចាន់ នាថ្ងៃ១០ ខែតុលា ឆ្នាំ២០២៥។
លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា ជ្រើសរើសវិធានថ្កោលទោសចោរពាលថៃ ដោយប្រាកថានឹងបន្តពហិការ ទំនិញសៀមទាំងស្រុងតទៅទៀត ល្គឹកណាគេមិនបញ្ឈប់មហិច្ឆតាឈ្លានពាន ហើយងាកមកពង្រឹងទស្សនៈគាំទ្រផលិតផលជាតិឱ្យខ្លាំងក្លាទៅ។
លោកបណ្ឌិត យង់ ពៅ បានសង្កត់ធ្ងន់ថា «គេយកកាំភ្លើង សព្វាវុធធុនធ្ងន់បាញ់ប្រហារខ្មែរ ប្រមាថជាន់ឈ្លីខ្មែរយ៉ាងព្រៃផ្សៃ » ខ្មែរគ្រាន់តែពហិការទំនិញសៀម វាមិនខុសសីលធម៌ឬគោលការណ៍អន្តរជាតិស្អីទេ !
រីឯលោកអ្នកគាំទ្រឬពហិការ ខ្ញុំមិនសន្និដ្ឋានសេចក្តីជំនួសនោះទេ ចំពោះខ្ញុំប្រសិនបើខ្ញុំបន្តគាំទ្រទំនិញចោរ មានន័យខ្ញុំពិការមនសិការ…៕