ទិដ្ឋភាពពិធីភ្ជាប់ពាក្យ នាយព្រែក កូនយាយយ៉យ

ចែករំលែក៖

ខេត្តកំពង់ចាម៖ តារាសម្តែង និងពិធីករវ័យក្មេងលោក ខេង រតនៈ ហៅនាយព្រែក ដែលជាកូនប្រុសយាយយ៉យត្រូវបានរៀបចំពីធីភ្ជាប់ពាក្យជាផ្លូវការ កាលពី ទី៥ ខែកញ្ញា កន្លងទៅនេះ។ អនាគតប្រពន្ធសិល្បកររូបនេះគឺឈ្មោះ ជា ស្រីតី ដែលធ្វើឲ្យទស្សនិកជន សាទរ ជាមួយនឹងដំណឹងដ៏មហាសិរីសួរស្តី មួយនេះ ។

អ្នកស្រីយ៉យ បានបញ្ជាក់ថា កូនប្រុសពៅរបស់អ្នកស្រីបានភ្ជាប់ពាក្យហើយនៅផ្សារបឹងកុក នៅខាងក្រោយបន្ទាយទាហាននៅខេត្តកំពង់ចាម ដោយកូនក្រមុំរបស់នាយព្រែក គឺជាអ្នករកស៊ី និងជាកូនអ្នកមានមុខរបរគួរសមនៅខេត្តកំពង់ចាម។ ពិធីភ្ជាប់ពាក្យនេះបានធ្វើឡើងក្រោយពីអ្នកទាំងពីរស្រលាញ់ស្វែងយល់ចិត្តគ្នាអស់ជាច្រើនឆ្នាំផងដែរ។ អ្នកស្រីបញ្ជាក់ថា ពិធីភ្ជាប់ពាក្យនេះ អ្នកស្រីបានអញ្ជើញតារាសិល្បៈតែតិចតួចប៉ុណ្ណោះ ទើបគេឃើញត្រឹមតែនាយក្រឹម និងតារាតិចតួចចូលរួម។ អ្នកស្រីថា ចំពោះពិធីមង្គលការនៅមិនទាន់កំណត់ទេ គឺរង់ចាំទាល់តែឆ្នាំក្រោយទើបសម្រេចគិតគូរ។ ខាងក្រោមគឺជាទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យរបស់តារាសម្តែង និងពិធីកររូបនេះ៖

14248867_1174385705951917_1313213661_n oo (2) oo (3) oo (5) oo (8) oo (7) oo (22)oo (12) oo (15) oo (19) oo (20) oo (9) oo (13) oo (14) oo (18) oo (16) oo (17) oo (4) oo (21) oo (11)

ដោយ៖ វឌ្ឍនា

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print