អគ្គស្នងការនគរបាលជាតិ ការរឹតបន្តឹងចរាចរណ៍ផ្លូវគោកនៅតែជា បញ្ហាសំខាន់

ចែករំលែក៖

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ ជាអនុប្រធានគណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក និងជាប្រធានអនុគណៈកម្មការទី២ ថ្លែងថាការរឹត បន្តឹងចរាចរណ៍ ផ្លូវគោកនៅតែជាបញ្ហាសំខាន់ និងជាកង្វល់របស់ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។
នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ប្រចាំខែសីហា ឆ្នាំ២០១៦ របស់អនុគណៈកម្មការទី២ នៃគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នាយឧត្តម សេនីយ៍ នេត សាវឿន បានមានប្រសាសន៍ផ្តោតសំខាន់ ទៅលើចំណុច៣៖ ទី១.បន្តការអប់រំ ដាស់តឿន រំលឹក (អប់រំចំពោះអ្នក ធ្វើចរាចរណ៍ណា ដែលមានកំហុស តិចតួចដូចជា ករណីបត់ឆ្វេង បត់ស្តាំជាដើម និងមិនត្រូវរំខានពេល វេលាពួកគាត់យូរនាំឲ្យមានការ ថ្នាំងថ្នាក់) និងផាកពិន័យ ។ ទី២.មន្រ្តីនគរបាលអនុវត្តច្បាប់ចរាចរណ៍ត្រូវប្តូរឥរិយាបទ មកទល់ ម៉ោងនេះមិនត្រូវឲ្យមានការទះគូទឡាន រឺក៏ទះក្បាល ឡានទៀតទេ អាហ្នឹងដាច់ខាតត្រូវតែកែឥរិយាបទនឹងឲ្យបាន កែមិនបានដោះ ស្រាយតាមវិន័យ និងត្រូវប្តូរឥរិយាបទ ខឹងឆេវឆាវ ឲ្យមក ស្លូតបូត ទន់ភ្លន់ តែម៉ឺងម៉ាត់នឹងការងារ។ ទី៣.ឃាត់ខ្លួនបញ្ជូនទៅតុលាការចំពោះអ្នកធ្វើចរាចរណ៍ណាដែលខុសធ្ងន់ធ្ងរ ដូចជាប្រឆាំងបតជាមួយសមត្ថកិច្ច ហៅអត់ឈប់ ផ្គើន តដៃ ឬក៏វ៉ៃ ឬក៏បំពានទៅសមត្ថកិច្ច ឬក៏ឡានដែលខុសធ្ងន់ដែល មិនអាច អត់ឱនឲ្យ បាន ដូចជាពាក់ស្លាកលេខក្លែងក្លាយ ដូចជា អ្នកបើកបរ គ្មានប័ណ្ណបើកបរ ករណីនេះត្រូវចាប់ខ្លួនបញ្ជូនទៅតុលាការ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានលើក ឡើងពីបញ្ហាប្រឈមនៅតែមានចំពោះគ្រោះថ្នាក់ចរាចរណ៍ដូចជា ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិ ការបត់ ការជែង ការបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង ការដឹកលើសចំណុះ ការមិនពាក់ មួកសុវត្ថិភាពជាដើម ហើយមុខសញ្ញាដែលទទួល រងគ្រោះ ភាគច្រើន អ្នកជិះម៉ូតូ អ្នកជិះរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកកម្មករ ៕

image image image image image

ដោយនគរបាលជាតិ

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print