រថយន្ត HYUNDAI បុកម៉ូតូ HONDA WAVE នៅស្ទុប៦០ម៉ែត្រ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយបង្កឡេីងកាលពីវេលាម៉ោង២៣:២៥នាទី ថ្ងៃអាទិត្យ ទី១២ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចស្តុបផ្លូវ៦០ម៉ែត្រប្រសព្វផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ចាក់ថា ១/ភាគីរថយន្តម៉ាក HYUNDAI ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខ រដ្ឋ07 3-0284 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ រត់បាត់ពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្ត ។
២/ភាគីម៉ូតូម៉ាក HONDA WAVE ផ្លាកលេខ ភ្នំពេញ 1HW-2939 បើកបរដោយឈ្មោះ លី គីមសុខ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំេពញ (ស្លាប់នៅកន្លែងកើតហេតុ ពាក់មួកសុវត្តិភាព)
សមត្ថកិច្ចបានបញ្ចាក់ទៀតថា មុនពេលកេីតហេតុរថយន្តបើកបរក្នុងទិសដៅពីត្បូងទៅជើង ចំណែកម៉ូតូបើកបរក្នុងទិសដៅពីកើតទៅលិច ពេលមកដល់ចំណុចកើតហេតុខាងលើរថយន្តក៏បានមកបុកម៉ូតូចំជំហៀងខាងឆ្វេងបណ្តាយបោកដួលស្លាប់នៅកន្លែងកើតហេតុតែម្តង ។ ដោយមូលហេតុ: មកពីភាគីម៉ូតូ បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ពណ៌ក្រហម ។
បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រគល់ឲ្យការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ចំណែកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print