ខេត្តកំពង់ស្ពឺ÷ អនុវត្តបទបញ្ជារបស់លោកឧត្តមសេនីយ៍ ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងដោយមានការបញ្ជាផ្ទាល់ដោយលោកវិរៈសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង២៣ និង៣០ នាទី កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជិះម៉ូតូល្បាតនៅលើផ្លូវជាតិលេខ១៣០ ពេលល្បាតដល់ចំណុចភូមិព្រៃពង្រ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានជួបមុខសញ្ញាសង្ស័យ០២នាក់៖
១/ឈ្មោះ កូយ ឃីត ភេទប្រុសអាយុ២៩ឆ្នាំនៅភូមិអូរតាពូង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ(ធ្លាប់ជាប់ពន្ធនាគារ០២លើកនៅខេត្តកំពង់ស្ពឺ) ករណីប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនរយ:ពេល០២ ឆ្នាំ និងករណីហិង្សាក្នុងគ្រួសាររយ:ពេល០៨ខែនិង២/ឈ្មោះ ប៉ាល់ រ៉ាម៉េត ភេទប្រុសអាយុ២៤ឆ្នាំនៅភូមិតារោង ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ធ្លាប់ជាប់ពន្ធនាគារ០១លើកនៅខេត្តកំពង់ស្ពឺ) ករណីប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន រយ:ពេល០២ ឆ្នាំជិះម៉ូតូម៉ាកហុងដាគុប៩០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ដោយមានការសង្ស័យក៏បានឃាត់សួរនាំត្រួត ពិនិត្យ ឃើញមានដាវ១ដើម និងកូនកាំបិតបុ័ងតោ១ ដើមនៅជាប់ម៉ូតូ បន្ទាប់មកបានឃាត់យកមកសួរនាំ។
នៅចពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថា ខ្លនបានជិះម៉ូតូទៅមើលកម្មវិធីបុណ្យ កឋិនទាននៅវត្តអង្គ។ ចំពោះដាវ និងកាំបិតតាំងតោដែលដាក់នៅជាប់ម៉ូតូគឺទុកសម្រាប់ការពារខ្លួន។
ជនសង្ស័យទាំង០២នាក់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត៕