លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ចំនួន ១០ ដូចខាងក្រោម ៖

១- ពីមុនចោទថារាជរដ្ឋាភិបាលកម្ពុជាបណ្តែតបណ្តោយឲ្យនិគមន៍ជនវៀតណាមចូលមកនៅស្រុកខ្មែរ = ឥឡូវថារាជរដ្ឋាភិបាលកម្ពុជាជិះជាន់វៀតណាមទៅវិញ?

២- អាទាស់ថាបានសម្ភាសន៍ជាមួយវៀតណាមនៅជ្រៅធំ = ជឿបានទេអាទាស់នៅសរអាឯណោះម៉េចបានជាមកសម្ភាសន៍នៅជ្រៃធំវិញ? ភរសុទ្ធ។

៣- វាសនាអនាគតរបស់កម្ពុជាមិនស្ថិតនៅលើមាត់របស់អាទាស់ទេ = វាសនាកម្ពុជាស្ថិតនៅលើការដឹកនាំរបស់មេដឹកនាំដែលកើតចេញពីការបោះឆ្នោតដោយប្រជាជនកម្ពុជា?

៤- ការនិយាយថាទៅអនាគតខ្មែររស់នៅបែបសមាហរណកម្មជាមួយជនជាតិសៀមនិងវៀតណាម = គ្រាន់តែជាគំនិតមើលងាយជាតិសាសន៍ខ្មែររបស់អាទាស់ប៉ុណ្ណោះ?

៥- បើតាមអាទាស់ខ្មែរទូទាំងប្រទេសសុទ្ធតែល្ងង់ = ខ្មែរដែលចេះគឺមានតែអាទាស់រត់ចោលស្រុកម្នាក់ឯង។

៦- ជាការពិតសៀមមិនបានឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ដូចកម្ពុជាអញ្ចឹងសៀមច្បាស់ជាមានសេដ្ឋកិច្ចរីកចម្រើនរឹងមាំជាងកម្ពុជា = ហេតុនេះហើយទើបសៀមវាមើលងាយនិងរើសអើងចំពោះកម្ពុជា មើលងាយកម្ពុជា?

៧- កម្ពុជាឆ្លងកាត់សង្គ្រាមនិងរបបប្រល័យពូជសាសន៍ = ខ្មែរទើបងើបពីគ្រោះវេទនានិងការខ្ទេចខ្ទីរនិងអភិវឌ្ឍន៍តាមក្រោយគេមិនទាន់បានរីកចម្រើនដូចគេទេ។

៨- សេដ្ឋកិច្ចខ្មែរអន់ជាងគេសៀមនិងវៀតណាម = មិនមែនមកពីការដឹកនាំទេតែមកពីកត្តាសត្យានុម័ត។

៩- បើកម្ពុជាអត់មានសង្គ្រាមអត់មានរបបប្រល័យពូជសាសន៍បើប្រទេសមិនរីកចម្រើន = ទើបអាចបន្ទោសការដឹកនាំបាន។

១០- ទោះមេដឹកនាំខិតខំយ៉ាងណាក៏មិនពេញចិត្តអាទាស់ដែរ = ពាក្យថាទាស់ ស្អីក៏វាទាស់ដែរត្រូវក៏ទាស់ ខុសតូចក៏ទាស់ធំ?៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print