ប្រទេសថៃ : រោងចក្រផលិតប្រអប់-ចានស្នោដ៏ធំមួយនៅប្រទេសថៃ ត្រូវរន្ទះបាញ់បង្កជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ឈានដល់ការបាក់រលំអគារនិងជម្លៀសមនុស្សចេញជាបន្ទាន់។
រោងចក្រនេះមានទីតាំងស្ថិតនៅក្នុងឃុំ Bang Phra នៃស្រុក Si Racha ខេត្ត Chonburi ត្រូវអគ្គិភ័យឆាបឆេះនៅម៉ោង១:៣០នាទីថ្ងៃត្រង់ថ្ងៃចន្ទទី១៣ខែតុលាឆ្នាំ២០២៥។
ថៃបានប្រើប្រាស់រថយន្តពន្លត់ចំនួន២០គ្រឿងដើម្បីគ្រប់គ្រងអគ្គិភ័យ។ យ៉ាងណាដោយសារតែវាឆាបឆេះខ្លាំង ក្រុមពន្លត់ត្រូវជួបឧបសគ្គនិងចំណាយពេលយូរ ដើម្បីគ្រប់គ្រងបាន។
ព័ត៌មានបឋមបង្ហាញថា អគ្គិភ័យបានឆេះរាលដាលឃ្លាំងជាច្រើនពេញរោងចក្រព្រោះតែក្នុងនោះសុទ្ធសឹងផ្ទុកសម្ភារៈងាយឆាបឆេះ ប៉ុន្តែភ្លាមៗមិនទាន់មានរបាយការណ៍អំពីជនរងគ្រោះនិងទំហំនៃការខាតបង់ឡើយ ។
នៅថ្ងៃនេះផងដែរ លោក បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា, ក្នុងជំនឿខ្មែរ គ្រោះរន្ទះបាញ់កើតចេញពីការសាងបាបកម្មទៅលើមនុស្ស ធម្មជាតិ និងភពផែនដី ដែលប្រព្រឹត្តដោយពពួកញាតិ។ មនុស្សថៃតិរច្ឆានមួយចំនួនធំ កំពុងប្រព្រឹត្តបាបកម្មមកលើប្រជាជនខ្មែរ។ តើពពួកញាតិនៃពួកតិរច្ឆាននេះកំពុងទទួលបាបកម្មឬ? បើដូច្នោះមែនជារឿងអយុត្តិធម៌សម្រាប់មនុស្សថៃដែលមានភាពជាមនុស្ស តែបាបកម្មទាំងនោះត្រូវតែធ្លាក់ទៅលើមនុស្សថៃដែលមានសារជាតិជាតិរច្ឆានមិនខានឡើយ៕
ប្រភព៖ Khaosod