បង្រ្កាបជនសង្ស័យ៥​នាក់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយខុសច្បាប់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ អនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ស្តីពីការបង្រ្កាបបទល្មើសគ្រឿងញៀន អោយដូចភ្លៀង​រលឹមក្នុងទូទាំងខេត្ត មណ្ឌលគិរី។ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី មានការចូលរួមពីលោក ឡឹង រិទ្ធី អនុភូមិអូរស្ពានកាលពីនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៦និង ៣២នាទីកម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿង ញៀន បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសែន​មនោរម្យ បានធ្វេីការបង្រ្កាបករណីជួញដូររក្សា​ ទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅ ត្រង់ចំណុចការដ្ឋានសំណង់ជាប់និងផ្លូវក្រវ៉ាត់ក្រុង ស្ថិតនៅក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយប្រើវិធានការ ញុះញង់។

ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ភេទប្រុសដែលមានឈ្មោះដូចខាងក្រោម៖

ទី១.ឈ្មោះ សឿង សំអ៊ន់  ភេទប្រុស អាយុ​២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិក្រញ៉ូង ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។

ទី២.ឈ្មោះ កន សារិទ្ធិ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

ទី៣.ឈ្មោះ ដែន សុះ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ រស់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។

ទី៤.ឈ្មោះ សាន វិសាន់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ទី៥.ឈ្មោះ វ៉ាត គម្ភៈ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិព្រៃឃ្នេស ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ បានធ្វើតេស្តទឹកម៉ូត្ររកសារធាតុញៀន លើជនសង្ស័យ​ទាំង៥នាក់ខាងលើ ជាលទ្ធផល វិជ្ជមាន(+) ទាំង៥ នាក់ ។

-សម្ភារៈនិងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមានដូចខាងក្រោម៖

១.ក្រាមពណ៌សថ្លា ជាគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន ៤៣កញ្ចប់ (១២កញ្ចប់ធំល្មម និង៣១កញ្ចប់តូច)ទម្ងន់ ១២,៩៥ ក្រាម (ថ្លឹងទាំងសំបកថង់) ។

២. ទូរស័ព្ទចំនួន៤គ្រឿង ( ម៉ាក INFINIX  ចំនួន០១គ្រឿង , ម៉ាក OPPO ចំនួន០១គ្រឿង , ម៉ាក REDME ចំនួន០១គ្រឿង , ម៉ាក SAM​SUNG ចំនួន០១គ្រឿង ) ។

៣.ម៉ូតូ ចំនួន០២គ្រឿង ( ម៉ាក SUZUKI SMASH ពណ៌ប្រផេះ ០១គ្រឿង , ម៉ាក Honda Wave S ពណ៌ខ្មៅ គ្មានស្លាកលេខ ០១គ្រឿង ,) ។

៤.ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន

៥.ឧបករណ៍កែច្នៃសម្រាប់ជក់ថ្នាំញៀនមួយ​ចំនួន ។ 

៦.ប្រអប់ពណ៌ខ្មៅ ចំនួន១។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើនេះត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងទៅតុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print