ប្រទេសថៃ ៖ មន្ត្រីជាន់ខ្ពស់នៃការិយាល័យអគ្គព្រះរាជអាជ្ញា (OAG) របស់ប្រទេសថៃ នៅថ្ងៃទី ១៣ តុលានេះ បានចេញសារព្រមានចំពោះការប្រើប្រាស់ឧបករណ៍បំពងសំឡេងខ្លាំងអាចនឹងត្រូវចោទប្រកាន់ពីការរំលោភលើអនុសញ្ញាប្រឆាំងជាមួយនឹងការធ្វើទារុណកម្មនិង អំពើព្រៃផ្សៃផ្សេងៗទៀតរួមនឹងអំពើមនុស្សធម៌ និងដែលធ្វើប៉ះពាល់ដល់ប្រជាជនកម្ពុជា ជាផ្នែកមួយនៃការហាមឃាត់ការធ្វើទារុណកម្មភាពបែបហ្នឹង។នេះបើយោងតាមការចុះផ្សាយកាសែតថា The Nation។
គំនិតដ៏ស្មោកគ្រោកនៃការរៀបចំចាក់សំឡេងខ្មោចនិងឆ្កែលូ គឺកើតចេញពីអ្នកលេងបណ្តាញសង្គមថៃឈ្មោះ Kan Chom Phalang ដែលគេចង់បង្កការរំខាននិងបំភ័យដល់បងប្អូនខ្មែរ ទាំងអត់ខ្វល់ថា គេកំពុងយកឈ្មោះប្រទេសថៃ ទៅសម្អុយលើឆាកអន្តរជាតិ។
ជុំវិញរឿងនេះ សមាជិក ព្រឹទ្ធសភា ថៃ លោកស្រី Angkhana Neelapaijit បាន ស្នើ ដល់ រដ្ឋាភិបាលទីក្រុងបាងកក ត្រូវ ពិនិត្យ លើ ករណី ដែល បុគ្គល ម្នាក់នេះ ប្រើប្រាស់ សំឡេង ប្រឆាំង ពលរដ្ឋ ខ្មែរ ។
លោកស្រី Angkhana និយាយ ថា៖ «រាជរដ្ឋាភិបាល ថៃ គួរ តែ បាន ដឹង ថា រាល់ សកម្មភាព ទាំង ឡាយ ណា បង្ក ឲ្យ មាន អារម្មណ៍ ភ័យ ខ្លាច ឬ ប៉ះពាល់ ដល់ ផ្លូវ ចិត្ត របស់ ប្រជាជន ទោះ បី អ្នក ស្ថិត ក្នុង ស្ថាន ភាព ជម្លោះ ក៏ ដោយ ជា ពិសេស ក្រុម ងាយ រងគ្រោះ ដែល អាច ជា ការ ធ្វើ ទារុណកម្ម ផ្លូវ ចិត្ត ក្រោម អនុសញ្ញា ប្រឆាំង ទារុណកម្ម និង ការ ប្រព្រឹត្តិ មក លើ ខ្លួន ឬ ទណ្ឌកម្ម ឯទៀត ដែល ឃោឃៅ អមនុស្ស ធម៌ ឬ បន្ថោក បន្ទាប (CAT) ដែល ថៃ ជា រដ្ឋភាគី»៕
ប្រភព ៖ ( The Nation)