ព្រឹកមុិញ ! មានករណីភ្លើងឆេះការ៉ាស់សាំង មួយកើតឡើង នៅចំណុចភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ អង្គភាពទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាក្រែក បានឱ្យដឹងថា ៖ នៅវេលាម៉ោង០៧:១៥នាទី ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ មានករណីភ្លើងឆេះការ៉ាស់សាំង មួយកើតឡើង នៅចំណុចភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ កម្លាំងមូលដ្ឋាន អ/ហ ស្រុកពញាក្រែកនិងស្នាក់ការ៧០១ ចំនួន១១នាក់ រថយន្ត០៣គ្រឿង ម៉ូតូ០១គ្រឿង សហការណ៍ជាមួយនគរបាលស្រុកពញាក្រែក ដឹកនាំដោយ លោកវេសេនីយ៍ត្រី ស្រ៊ុន ផឹងឡាយ មេបញ្ជាការមូលដ្ឋាន អ/ហ ស្រុកពញាក្រែក បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ពីឈ្មោះ យ៉ន សុខហ៊ាង ភេទប្រុស អាយុ៤០ឆ្នាំ ថាមានករណីភ្លើងឆេះការ៉ាស់សាំងសាវីមុីចរបស់ខ្លួន នៅចំណុចភូមិជីមាន់ជើង ឃុំ ក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ។

ការអន្តរាគមន៍ពន្លត់អគ្គិភ័យ ត្រូវការប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ
សរុបរថយន្តពន្លត់អគ្គីភ័យ០៤គ្រឿង ក្នុងនោះរថយន្តក្រុមហ៊ុនកៅស៊ូ០១គ្រឿង ហើយប្រើប្រាស់ទឹកអស់០៥ឡាន ។

សមត្ថកិច្ចបានបញ្ជាក់ថា ៖ មូលហេតុ ផ្ទុះសេ្សខ្សែរភ្លើងបណ្តាលឱ្យឆ្លងចរន្ត ។ ប៉ុន្តែ
បច្ចុប្បន្ន:គ្រប់គ្រង់ស្ថានការណ៍បាន១០០%ហើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print