ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានបង្ហោះលើផេកផ្លូវការថា ៖ បញ្ញាវ័ន្តរបស់ប្រទេសថៃម្នាក់ទៀត បានចេញមកទទួលស្គាល់ថា ការប្រើប្រាស់សំឡេងរំខាន ជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តប្រជាជនកម្ពុជា នៅតាមណ្តោយព្រំដែនកម្ពុជាថៃ ជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រឆាំងនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ក៏ដូចជាច្បាប់ប្រទេសថៃ ដែលការណ៍នេះបានធ្វើឱ្យប្រទេសថៃរងភាពអាម៉ាសលើឆាកអន្តរជាតិ។ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបន្តថា ៖ នេះគឺបុគ្គលទី៣ ហើយ បន្ទាប់ពីលោកជំទាវ Angkhana Neelapaijit និងឧត្តមមន្រ្តីនៃការិយាល័យមហាអយ្យការប្រទេសថៃ ៕
ដោយ ៖ សិលា