គ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មកររោងចក្របេីកបុកម៉ូតូ អ្នកដំណេីរនៅស្រុកសំរោងទងផ្លូវឆ្លងកាត់បង្កគ្រោះថ្នាក់ខូចខាតនិងរបួសមនុស្ស​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ ស​ប្តស័​ក ព.ស. ២៥៦៩​ ត្រូវនឹង ថ្ងៃទី១៤ ខែតុលា ឆ្នាំ​២០២៥​ លើផ្លូវជាតិលេខ ៥១​ ត្រង់ចំណុចផ្លូវបំបែកជា៤ ភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រថយន្ត១​គ្រឿ​ង ម៉ាក HYUNDAI ពណ៌ ស គ្មានផ្លាកលេខ អ្នកបើកបរមិ​នស្គាល់អត្តសញ្ញាណអ្នកបេីកបរ​ សមត្ថកិច្ចបន្ដការស្រាវជ្រា​វ (ក្រោយកេីតហេតុចុះគេចខ្លួន) មានដឹកកម្មករ-កម្មការិនីចំនួន ៥០​នាក់ ស្រី៣៥នាក់ បើកបរពីទិសខាងលិចទៅទិសខាងកើត​ មកដល់ចំណុចខាងលើបានរថយន្ដបេីកឆ្លងផ្លូវរួច​បបុកជាមួយម៉ូតូចំនួន៣គ្រឿង។

គ្រោះថ្នាក់នេះ​ ជា​ការមិនគោរពច្បាប់សិទ្ធិអត្ថិភាព៖ បង្កឱ្យម៉ូតូខូចខាត​ ទី​១-ម៉ាក HONDA DREA​M 125CC ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1G-0112 អ្នកបើកបរឈ្មោះ ប៉ុល ស៊ុយ ភេទប្រុ​ស អាយុ​៤៦ឆ្នាំ នៅភូមិព្រៃសំបុក ឃុំព្នា​យ ស្រុកសំរោងទងបើកបរពីទិសខា​ងត្បូងទៅទិសខាងជើងរួចបត់ឆ្លងផ្លូវទៅទិសខាងលិច,ម៉ូតូទី២- ម៉ាក HONDA DRE​A​M 125CC ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1X-6868 អ្នកបើកបរឈ្មោះ ឃីម ចាន់លី ភេទប្រុស អាយុ៣៤ឆ្នាំ ឌុបប្រពន្ធឈ្មោះ ស៊ុន ខ្នា អាយុ៣០ឆ្នាំ រស់នៅភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីទិ​សខាងជើងទៅទិសខាងត្បូងរួចបត់ទៅទិសខាងកើត។

ម៉ូតូទី៣- ម៉ាក HONDA DREAM 125CC ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CO-5875 អ្នកបើកបរឈ្មោះ ហេង ស៊ុន ភេទស្រី អាយុ២៥ឆ្នាំ​ នៅភូមិពាំងកំផ្លង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងជើងទៅខាងត្បូងរួចបត់ទៅទិសខា​ងកើត។

ករណីខាងលើបណ្ដាលឱ្យគ្រោះថ្នាក់មនុស្ស និងខូច​ខាតសម្ភាររបួសមនុស្ស ៤នាក់ ស្រី២ (ភាគីម៉ូតូ)​ ខូចម៉ូតូ៣គ្រឿង ខូចរថយន្ត ១គ្រឿ​ង។

សមត្ថកិច្ចនគរបាលចរាចរណ៍បានចុះដល់ទីតាំងកេីត​ហេតុនិងបានចាប់យកវត្ថុតាង​ ម៉ូតូចំនួន៣គ្រឿង និងរថយន្ត១គ្រឿង យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំ​រោងទង នៃអធិការដ្ឋាននគរបាលស្រុកសំ​រោងទង បន្តស្រាវជ្រាវរកអ្នកបើកបររថយន្ត ដើម្បីដោះស្រាយតាមនីតិវិធី​ និងចំណាត់ការផ្លូវច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print