រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញនឹងអញ្ជើញបំពេញទស្សនកិច្ចនៅចិន ភាគីចិនរំពឹងថា ដំណើរទស្សនកិច្ចលើកនេះនឹងបង្កើនការយោគយល់គ្នានិងកសាងទំនុកចិត្តចំពោះគ្នា

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី ១៣ ខែតុលា អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រកាសថា តបតាមការអញ្ជើញរបស់លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេស ចិន លោក Jose Manuel Albares Bueno រដ្ឋមន្ត្រីការបរទេសអេស្ប៉ាញនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែតុលា។

លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា អេស្ប៉ាញជា ដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់ចិននៅអឺរ៉ុប។ ឆ្នាំនេះជាខួប ២០ ឆ្នាំនៃការ បង្កើត ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងចិននិងអេស្ប៉ាញ ក្នុងដំណើរ ទស្សនកិច្ចរបស់លោក Albares នៅចិន ភាគីទាំងពីរ នឹង ផ្លាស់ប្តូរ មតិយោបល់ យ៉ាងស៊ីជម្រៅអំពីទំនាក់ទំនងចិន-អេស្ប៉ាញ និង បញ្ហា អន្តរជាតិនិងក្នុងតំបន់ដែលយកចិត្តទុកដាក់ដូចគ្នា ។ ជឿជាក់ថា ដំណើរ ទស្សនកិច្ចលើកនេះនឹងដើរតួនាទីសំខាន់ ក្នុងការបង្កើន ការយោគយល់គ្នានិងកសាងទំនុកចិត្តចំពោះគ្នា ព្រមនិង ជំរុញឱ្យ ទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងចិននិងអេស្ប៉ាញអភិវឌ្ឍក្នុងម្រិតខ្ពស់ ៕

...

ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print