អបអរសាទរ ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២៥ ក្រោមពាក្យស្លោក “ត្មាតនាំសំណាង”

ចែករំលែក៖

ខេត្តព្រះវិហារ ៖ អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា និងមន្ទីរបរិស្ថានខេត្តព្រះវិហារ បានរៀបចំកម្មវិធី អបអរសាទរ ទិវាយល់ដឹងអំពីសត្វត្មាតអន្តរជាតិឆ្នាំ២០២៥ ក្រោមពាក្យស្លោក “ត្មាតនាំសំណាង” ក្រោមអធិបតីភាព លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅ ស្នាក់ការសហគមន៍ព្រៃអណ្តូងដងផ្លិត ស្ថិតនៅ ភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

ការប្រារព្ធទិវានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីតួនាទីដ៏សំខាន់របស់សត្វត្មាតក្នុងនាមជា “ភ្នាក់ងារសម្អាតធម្មជាតិ” ដែលជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសាកសពសត្វ។

លោកអភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគមន៍មូលដ្ឋាន និងសាធារណជនទាំងអស់ ឲ្យបន្តចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សប្រភេទសត្វកម្រ និងជិតផុតពូជទាំង៣ប្រភេទនេះ រួមមាន៖ ត្មាតភ្លើង ត្មាតត្នោត និងត្មាតផេះ ដើម្បីធានាបាននូវនិរន្តរភាពនៃជីវៈចម្រុះ និងបរិស្ថានស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍។

ក្នុងឱកាសនោះ ក៏មានការចែករំលែកបទពិសោធន៍ពីអ្នកអភិរក្ស និងការប្តេជ្ញាចិត្តរួមគ្នាប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ថ្នាំពុល ដែលជាការគំរាមកំហែងធ្ងន់ធ្ងរបំផុតដល់អាយុជីវិតសត្វត្មាត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print