ខេត្តកណ្ដាល÷ បុរសម្នាក់ត្រូវបានប្រទះឃើញស្លាប់ដោយសភាពចងក។ បើតាមសមាជិកក្រុមគ្រួសារអ្នកចងកនេះដោយសារលេងល្បែងអនឡាញ ហើយទំនាស់ក្នុងគ្រួសារ ហើយប្តីឆាតប្រាប់ប្រពន្ធថា”លាហើយប្រពន្ធសម្លាញ់” ។ ពេលប្រពន្ធមកពីរធ្វើការរោងចក្រវិញ ឃើញប្តីចង ក ស្លាប់បាត់ទៅហើយ។
ករណីចងកធ្វើអាទិភាពនេះនៅចំណុចផ្ទះរបស់ជនរង គ្រោះស្ថិតនៅភូមិកប់ចន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដល។ វេលាម៉ោង១៨ និង៥៥នាទី ថ្ងៃទី១៣ ខែតុលាឆ្នាំ២០២៥ មានជនរងគ្រោះឈ្មោះ ប៉ែន សុខជា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្ដាល ដែលបច្ចុប្បន្ននៅភូមិកប់ចន្លុះ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានប្រទះឃើញចងកធ្វើអត្តឃាត។
តាមការសួរបំភ្លឺសាក្សីត្រូវជាប្រពន្ធឈ្មោះ គង់ ណម អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កម្មការិនីរោងចក្រ រស់នៅក្នុងភូមិកើតហេតុខាងលើ បានប្រាប់ឱ្យដឹងថាជនរងគ្រោះញៀន ជាងមួយឆ្នាំកន្លងមកហេីយ។ ហេីយខ្លួនតែងតែហាមជនរងគ្រោះមិនឲ្យលេង តែជនរងគ្រោះមិនស្ដាប់។ លុះដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង០៨ និង៤៨នាទី ប្តីបានលួចបាញ់លុយពីកុងធនាគារក្នុងទូរស័ព្ទរបស់ខ្លួនចូលទៅក្នុងកុងធនាគារក្នុងទូរសព្ទប្ដីចំនួនលុយ២៣០ដុល្លា(230$)ដេីម្បីយកទៅលេងល្បែងតាមអនឡាញ ហេីយបានចាញ់អស់។
ដោយសារបញ្ហានេះ ទេីបខ្លួនជាប្រពន្ធខឹងហេីយបានឈ្លោះប្រកែកជាមួយជនរងគ្រោះហេីយជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះបាត់ទៅពុំឃេីញចូលផ្ទះវិញទេ។ ពេល នោះខ្លួនក៍បានទាក់ទងតាមរយៈទូស័ព្ទដៃទៅប្តី ហេីយបាននិយាយប្រាប់ជនរងគ្រោះថា យេីងលែងលះគ្នាទៅតែជនរងគ្រោះមិនតប។
លុះដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង០០នាទី ក៏ស្រាប់តែជនរងគ្រោះឆាតមកប្រាប់ខ្លួនថា លាហេីយប្រពន្ធសម្លាញ់ តែខ្លួនពុំចាប់អារម្មណ៍នឹងប្តីព្រោះខ្លួនកំពុងតែធ្វេីការក្នុងរោងចក្រ។ រហូតដល់វេលាម៉ោង១៨ថ្ងៃខែឆ្នាំដដែល ទេីបខ្លួនបានចេញពីធ្វេីការរោងចក្រវិញក៍ត្រឡប់មកដល់ផ្ទះហេីយឃេីញទ្វារផ្ទះមានសភាពកាត់សោរពីខាងក្រៅ ហើយខ្លួនក៏បានហៅប្អូនថ្លៃមកជួយមើលពេលនោះខ្លួននិងប្អូនថ្លៃបានចូលទៅក្នុងផ្ទះក៏ស្រាប់តែឃើញជនរងគ្រោះបានចង់កនឹងខ្សែរហ្វ្រាំងកង់ជាប់នឹងដែកទ្វាស្លាប់បាត់ទៅហេីយ ។
តាមការសន្និដ្ឋាន យោងតាមលោកគ្រូពេទ្យនិងជំនាញ ជនរងគ្រោះស្លាប់ដោយសារអត្តឃាតចង់ក ។ សព បានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕