ឥរិយាបទអសីលធម៌របស់ថៃនៅឆ្នាំ2025

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ថៃបានប្រើឧបករណ៍បំពងសំឡេងដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្តមកលើអ្នកភូមិខ្មែរអស់រយៈពេល៤យប់ជាប់ៗគ្នា (ថ្ងៃទី១០-១៣) នៅភូមិព្រៃចាន់។ ការបំពងសម្លេងជាខ្មោច ជាឆ្កែលូ ជាមនុស្សថ្ងូរ និងសំឡេងអាក្រក់ៗដទៃទៀតបានតម្រង់មកលើភូមិពលរដ្ឋកម្ពុជាដែលកំពុងរស់នៅ។ ការវាយប្រហារដោយសំឡេងឥតឈប់ឈរទាំងនេះបានបង្កឱ្យមានការធុញថប់ ការនឿយហត់ និងអស់កម្លាំងដល់សហគមន៍ទាំងមូលរហូតមិនអាចសម្រាកបាន។

យ៉ាងណាក៏ដោយ ពលរដ្ឋថៃមួយចំនួន រួមទាំងសមាជិកព្រឹទ្ធសភាខ្លះ ក៏មិនគាំទ្រការធ្វើ “ទារុណកម្មផ្លូវចិត្ត” នេះដែរ ហើយច្បាប់អន្តរជាតិក៏បានចែងពីទង្វើបែបនេះថាជា “ទារុណកម្មឃោរឃៅ និងអមនុស្សធម៌” (Convention against torture, other cruel and inhuman treatment”.

អ្នកដែលរងផលប៉ះពាល់រួមមាន អ្នកជំងឺ មនុស្សចាស់ កុមារតូចៗ និងជនពិការ។ ទង្វើ របស់ ប្រទេស ថៃ បង្ហាញ ពី ការ ខ្វះ សេចក្តី ថ្លៃថ្នូរ និង អាកប្បកិរិយា អសីលធម៌ជាទីបំផុតនៅក្នុងឆ្នាំ២០២៥នេះ។

យ៉ាងណាក៏ដោយ នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ នៅពេលដែលខ្ញុំនិងអ្នកសារព័ត៌មានមកពីស្ថាប័នដទៃទៀតទៅដល់ទីនោះ (រហូតដល់ម៉ោងជាង១០យប់) ស្ថានភាពនៅព្រៃចាន់បានស្ងប់ស្ងាត់ល្អ ពុំមានការចាក់សម្លេងរំខានដល់ពលរដ្ឋខ្មែរទៀតទេ។ សង្ឃឹមថានឹងបន្តស្ងប់ស្ងាត់បែបនេះ ជារៀងរហូតទៅចុះ៕

...

ដោយ ៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print