ភ្នំភ្លើង Laki-laki ផ្ទុះបញ្ចេញផេះទៅលើអាកាសកម្ពស់ ១០គីឡូម៉ែត្រ

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថាភ្នំភ្លើង Lewotobi Laki-laki បានផ្ទុះនៅថ្ងៃពុធ ទី១៤ ខែតុលា ដោយបានបញ្ចេញផេះទៅលើអាកាសកម្ពស់ ១០គីឡូម៉ែត្រ និងបង្ខំឱ្យពួកគេប្រកាសអាសន្នកម្រិតខ្ពស់។

ទីភ្នាក់ងារភូមិវិទ្យារបស់ឥណ្ឌូណេស៊ី បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍មួយថាភ្នំ Laki-laki ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត East Nusa Tenggara បានផ្ទុះនៅម៉ោង ១៖៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃពុធនេះ រយៈពេល៩នាទី។ កាលពីល្ងាចថ្ងៃអង្គារ ទីភ្នាក់ងារនេះបានដំឡើងកម្រិតប្រកាសអាសន្នដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីបានកត់ត្រាការកើនឡើងសកម្មភាពភ្នំភ្លើងគួរឱ្យកត់សម្គាល់ ហើយប្រជាជននៅក្បែរភ្នំភ្លើងនេះក៏ត្រូវបានជម្លៀសចេញទៅកាន់កន្លែងមានសុវត្ថិភាពជាបណ្ដោះអាសន្នផងដែរ។
Laki-laki ធ្លាប់បានផ្ទុះកាលពីខែកក្កដា និងខែសីហាកន្លងទៅ ដោយបង្កការរំខានដល់ជើងហោះហើរទៅនិងមកក្បែរកោះ Bali។ ឥណ្ឌូណេស៊ីមានទីតាំងភូមិសាស្ត្រស្ថិតនៅលើ ខ្សែក្រវាត់ភ្នំភ្លើងប៉ាស៊ីហ្វិក និងមានភ្នំភ្លើងសកម្មលើស ១២០៕

...

រូបថត​: TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print