សមត្ថកិច្ចស្រុកកោះធំឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចទូក តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ

ចែករំលែក៖

ខេត្តកណ្តាល÷ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកកោះធំឃាត់ខ្លួនបាន ក្រោយជនរងគ្រោះដាក់ពាក្យបណ្តឹងថា បាត់បង់ទូកស្មាច់១គ្រឿង។ ក្រោយការសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចទូកនោះមែន ដោយមានបក្ខពួកម្នាក់ទៀតបានជួយលាក់ទុកឲ្យ តែបានរត់គេចខ្លួនបាត់។

ហេតុការណ៍លួចនេះកើតឡើងនៅវេលាយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ នៅចំណុចមាត់ព្រែកតាដុល ក្នុងភូមិព្រែកតាដុល ឃុំពោធិបាន ស្រុកកោះធំ។

លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ជ ស្រ៊ុយទ្រី ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិកំពង់គរ ឃុំពោធិបាន។ ជនសង្ស័យមានសារធាតុញៀនវិជ្ជមានក្នុងខ្លួន។ ចំណែកបក្ខពួកដែលរត់គេចខ្លួនមានឈ្មោះ ខ្លូត វណ្ណតូច ភេទប្រុស អាយុ ២៥ឆ្នាំ។

លោកអធិការបន្តថា ជនរងគ្រោះឈ្មោះ លី តាំងហេង ភេទប្រុស អាយុ ៤៣ឆ្នាំ) ជាកសិករបានបាត់បង់ទូកស្មាច់ពណ៌ខៀវលាយស១គ្រឿង រួមទាំងម៉ាស៊ីនហ៊ីរ៉ូតាចំនួន១គ្រឿង។ ជនរងគ្រោះបានយកទូកនេះទៅចតទុកនៅមាត់ព្រែកតាំងពីយប់ថ្ងៃទី១២ តុលា ២០២៥។ លុះ ដល់ព្រឹកឡើង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ទូកក៏បានបាត់។ ក្រោយសង្ស័យ,ជនសង្ស័យ ជ ស្រ៊ុយទ្រី ជនរង គ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិបាន នៅព្រឹកថ្ងៃទី១៤ តុលា ២០២៥ ដើម្បីសុំអន្តរាគមន៍។

បន្ទាប់ពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចបានស្រាវ ជ្រាវ និងឃាត់ខ្លួនជនសង្ស័យ ជ ស្រ៊ុយទ្រី បាន ភ្លាមៗ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចទូកនោះពិតប្រាកដមែន ដោយមានបក្ខពួកឈ្មោះ ខ្លូត វណ្ណតូច បានជួយយកទៅលាក់ទុក។ វត្ថុតាងដែលដកហូតបានរួមមានកង់មួយគ្រឿង ដែលជនសង្ស័យបានប្រើប្រាស់ជិះធ្វើសកម្មភាព។

...

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិបាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print