នគរបាលស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ២នាក់ករណីធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូនៅស្រុកបាទី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​៖​ អនុវត្ដតាមបញ្ជាលោកឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ កំលាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ​ ដឹកនាំដោយលោ​កវរសេនីយ៍ឯក​ ចន​ សុភីត​ អធិការនគរបាលស្រុក​ បញ្ជាឱ្យកំលាំងផ្នែកព្រហ្មទណ្ឌឃាត់ខ្លួន មុខសញ្ញាសង្ស័យពាក់ព័ន្ធនិងសកម្មភាពកាប់ប្លន់យកម៉ូតូ​ កាលពីថៃ្ងទី៦​ ខែ តុលា​ ឆ្នាំ២០២​៥​ នៅចំណុចភូមិព្រៃស្លែង​ ឃុំកុមារាជា​ ស្រុកបាទី​ ខេត្ដតា​កែវ​ ដោយក្រុមបក្ខពួក​ជនសង្ស័យបានរត់មកលាក់ខ្លួនពួនស​ម្ងំនៅចំណុចទឹកដីភូមិសាស្រ្ដ​ស្រុកបសេដ្ឋ​ ជាមុខសញ្ញាមានការគ្រប់គ្រងជាប្រចាំរបស់ជំនាញ​។

ជាក់ស្ដែងសមត្ថកិច្ចន​គ​របាលឃា​ត់​បាន​ ២នាក់,ម៉ូតូ១ គ្រឿងម៉ាកហុងដា C​125 ពណ៌ខ្មៅ ឆ្នាំ២០២៥ គ្មានការបាំងមុខក្រោយ គ្មានស្លាក​លេខ គ្មានឯកសារសម្គាល់ត្រឹម​ត្រូវ លេខតួ-ម៉ាសុីន ND125 NE​-​0332719 នៅភូមិនរាណ៍ ឃុំនិ​ទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ÷១/- ឈ្មោះ​ ស៊ន រដ្ឋា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិព្រៃជ័រ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ និង ,២/-ឈ្មោះ​ ជួន សាវិន ភេទប្រុ​ស អាយុ២៧ឆ្នាំ រស់នៅភូមិសេរីភ័ត្ត ឃុំពោធិអង្រ្កង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ ។

ក្រោយឃាត់ខ្លួននគរបាលបាននាំយកជនសង្ស័យមក កាន់អធិការដ្ឋានស្រុកបសេដ្ឋ ដដើម្បីធ្វើការស្រាវជ្រាវ។តាមចម្លើយ​ជនសង្ស័យ​ ជួន សាវិនបានឆ្លើយសារភាពថា​ ម៉ូតូដែលខ្លួន​កំពុងតែកាន់កាប់នេះពិតជាបានវាយប្លន់យក​ ពីជនរងគ្រោះនៅភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ នៅត្រង់ចំណុចភូមិត្រពាំ​ងឈូក ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៦​ខែ តុលា​ ឆ្នាំ២០២៥ វេលាម៉ោង១៦និង៤០ នាទី រសៀល ប្រាកដ​មែន ។

...

ដោយបានគោលការណ៍ឯកភាពពីតំណាងអយ្យការនិងជំនាញខេត្ដ​ អធិការដ្ឋាននគរបាលស្រុកបានប្រគល់ជន ស​ង្ស័យ និងវត្ថុតាងម៉ូតូ​ ជូន​អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print