រថយន្ត​ឡង់គ្រីស័រ​មួយគ្រឿងបេីក​បុក​ទ្រូង​ផ្លូវ​រង​ការ​ខូចខាត​ រួចបេីក​រត់​ដោយ​បន្សល់​ទុក​ស្លាក​លេខ​នៅ​ទី​តាំង​កេីត​ហេតុ​

ចែករំលែក៖

ភ្នំពេញ​៖ រថយន្ត​ឡង់គ្រីស័រ​មួយ​គ្រឿង​ខណៈ​បេីក​បរ​មេឃ​កំពុង​តែ​ភ្លៀង​ក៏ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ ហេីយរថយន្ត​បង្ក​បានបេីក​រត់​គេច​ដោយ​បន្សល់​ទុក​ស្លាក​លេខ​នៅ​កន្លែង​កើត​ហេតុ​  ។

​  ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង១១យប់​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ២០២៥​ នៅចំណុច​ភ្លើងស្តុប​ព្រឹទ្ធសភា​ ផ្លូវ​ម៉ៅសេទុង​កែង​ផ្លូវ​លេខ៦៣​ សង្កាត់​បឹង​កេង​កង​ទី​១​ ខណ្ឌ​បឹង​កេង​កង​។
​ តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែរលឃើញ​ហេតុការណ៍​បាន​ឲ្យដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេឃើញ​បុរស​ម្នាក់​បានបេីក​រថយន្តម៉ាក​ឡង់គ្រីស័រ​ ពណ៌​ស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BV-7866 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅ​សេទុង​ក្នុងទិសដៅ​ពី​កេីត​ទៅ​លិច​ពេលមេឃ​កំពុង​ភ្លៀង​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ក៏ជ្រុល​ទៅ​បុក​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​យ៉ាង​ពេញ​ទំហឹង​ បណ្ដាល​ឲ្យ​បាក់​រលំ​អស់​ចំនួន​១កង់​ ព្រម​ទាំង​ធ្វើ​ឲ្យ​រថយន្ត​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​និង​ធ្លាក់​កាង​ផង​ដែរ។
​  ប្រភព​បន្ត​ទៀត​ថា​ ដោយ​មេ​ឃកំពុង​តែ​ភ្លៀង​ អ្នក​បេីក​បរ​បានចុះ​ពី​លើ​រថយន្ត​ ទាញ​កាង​យក​ទុក​ក្នុង​រថយន្ត​ ហេីយ​បេីក​ចេញ​ទៅ​បាត់​ តែ​បាន​បន្សល់​ទុក​ស្លាក​លេខ​រថយន្ត​នឹងនៅ​កន្លែង​កើត​ហេតុ​។
​  ក្រោយ​កេីត​ហេតុ​ សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​ខណ្ឌ​បឹង​កេង​កង​បានចុះ​ទៅ​ដល់កន្លែង​កើត​ហេតុ​និង​បាន​យក​ស្លាក​លេខ​ទៅ​រក្សា​ទុក​ រង់ចាំ​ស្វែងរក​ម្ចាស់​រថយន្ត​ចូល​ខ្លួន​ធ្វើ​ការ​ដោះ​ស្រាយ​៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print