ទស្សនៈអ្នកអាន : នាយរងការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ទទួលផែនព្រហ្មទណ្ឌ ឬ ទទួល​បន្ទុក​ការងារ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : នាយរងការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ប្លែកបន្តិចចំពោះតួនាទី ភារកិច្ច គឺទទួល​បន្ទុក​ការងារ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​ និង​ប្រមូល​លុយ​ពី​ក្រុមហ៊ុន​ និង​អ្នករកស៉ី​នៅ​ខេត្ត​បន្ទាយមានជ័យ​ រហូត​ក្លាយ​ជា​សសេដ្ឋី ! ចុះនាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត ត្រូវទទួលផែនអ្វីវិញ ឬមួយក៏ តួនាទីភារកិច្ចនេះ ស្ថិតលើមេកើយចាត់ចែងជំនួស អគ្គស្នងការនគរបាលជាតិ ?

ឮថា, ក្រុម​គ្រួសារ​នាយនគរបាល​រូបនេះ​បានបោះពាក្យថា​ ទោះបី​ មន្ត្រី​អធិការ​កិច្ច​ក្រសួង​មហាផ្ទៃ​ ស្រាវជ្រាវ​យ៉ាង​ណាក៏ដោយ​ អោយតែលុយទៅ​បិទមាត់ជិតហេីយ​ ។  ចំណែក​ ស្នងការ​រង​ជិត​ ១០នាក់​ រួម​ទាំង​នាយការិយាល័យ​ ៤នាក់​ និង​ អធិការ​ ៣នាក់​ បាន​ត្រៀមខ្លួន​ផ្ដិត​មេដៃ​ប្រឆាំង​ស្នងការ​ខេត្ត​បន្ទាយមានជ័យ​ ។

យេីងរង់ចាំ​មេីល​បន្ត​ តេី​អស់​លោក​ណាខ្លះ​ចេញ​មុខ​អន្តរាគមន៍​ ?

គេបានរម្លឹកថា, បច្ចុប្បន្ន ! អធិការ​កិច្ច​ក្រសួង​មហាផ្ទៃ​ហៅ​ វរសេនីយ៍​ទោ​ រូន​ រី​ ហៅណាក់​ សាកសួរ​ពាក់ព័ន្ធ​នឹង​ធ្វើ​ការ​ខុស​តួនាទី​ភារកិច្ច​ !  ឬតួនាទី ភារកិច្ចមេផ្តល់ជូន !

សូមជម្រាបថា,, បន្ទាប់​ពី​បណ្តាញសង្គមបានបង្ហោះសំណូមពរ​ស្នេីសុំ​ទៅ​ ឯកឧត្តម​អគ្គស្នងការ​នគរបាលជាតិ​ និង​ ឯកឧត្ដម​ថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ ចាត់​មន្ត្រី​ក្រុម​អធិការ​កិច្ច​ចុះ​ស៊េីបអង្កេត​ស្រាវជ្រាវ​ ករណី​លោកវរៈសេនីយ៍ទោ​ រូន​ រី​ ហៅ​ ណាក់​  អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ តែបែជា​ធ្វើ​ការងារ​សេដ្ឋកិច្ច​ ជំនួស​ មន្រ្តី​នគរបាល​ជំនាញ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នោះ​ ពេល​នេះ​ ក្រុម​អធិការ​កិច្ច​ក្រសួង​មហាផ្ទៃ​ កំពុង​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ​ និង​បានហៅ​ លោក​វរសេនីយ៍​ទោ​ រូន​ រី​ ហៅ​ ណាក់​ មកសារសួរ​ ចំនួន​ ៣ថ្ងៃហេីយ​ ។

មន្ត្រី​នគរបាល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ស្ទេីរតែ​ទាំងអស់​ មិន​ពេញចិត្ត​ នឹង​ទង្វើ​របស់​លោក​វរសេនីយ៍​ទោ​ រូន​ រី​ ហៅ​ ណាក់​ ដែល​ខ្លួន​មាន​តួនាទី​ជា​ នាយរងការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ មាន​ភារកិច្ច​ ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​មជ្ឈិម​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ បែជា​ទៅ​អនុវត្តន៍​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះចាប់​ទំនិញ​ ចុះ​ប្រមូល​លុយ​ពី​ក្រុមហ៊ុន​រកស៉ី​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ទៅវិញ​ ។  មន្រ្តី​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ កំពុង​ឆ្ងល់​ថា​ ហេតុ​អ្វី​បានលោក​វរសេនីយ៍​ទោ​ រូន​ រី​ ហៅ​ ណាក់​ ហ៊ាន​ដេីរ​ប្រមូល​លុយ​ និង​ចាប់​ទំនិញ​គេចពន្ធទៅវិញ​ ?  អ្នកណា​បញ្ជាគាត់​ ?  ។  ចំណែក​ ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ រួមទាំង​ស្នងការ​រង​ទទួលផែន​បទល្មើស​សេដ្ឋកិច្ច​ ត្រូវ​បាន​គេ​ទុក​ចោល​មិនប្រេី​ទៅវិញ​ ។

ករណី​ធ្លាយរឿង​អាស្រូវ​របស់​លោក​វរសេនីយ៍​ទោ​ រូន​ រី​ បាន​ផ្ទុះឡេីង​ បន្ទាប់​ពី​ ប្រជាពលរដ្ឋ​ម្នាក់​នៅភូមិ​ជោគជ័យ​ ឃុំ​ អូរបីជាន់​ ស្រុក​ អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ បាន​សំណូមពរ​អោយអ្នកសារព័ត៌មានបង្ហោះ ជួយ​រកយុត្តិធម៌​អោយ​ ដោយ​ម៉ូតូ​របស់​គាត់​ត្រូវបាន​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​សឹង្ហ​ឃាត់​ រួច​បញ្ជូនអោយ​ខ្លួនទៅ​ទាក់ទង​សុំ​ពីលោក​វរសេនីយ៍​ទោ​ រូន​ រី​ អនុប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ។  ពេល​ជួបលោក​វរសេនីយ៍​ទោ​ រូន​ រី​ លោក​រូន​ រី​ បាន​និយាយ​គំរាម​កំហែង​រកចាប់ខ្លួន​ ទេីប​ម្ចាស់​ម៉ូតូ​លែងហ៊ានទៅ​ជួប​ ហើយ​រត់​រក​អ្នកកាសែត​អោយជួយ​ផ្សាយ​រកយុត្តិធម៌​ ។

បបន្ទាប់ពីសារព័ត៌មានបានផ្សាយ​រួច លោកឧត្ដមសេនីយ៍ទោ​ ស្នងការ​ខេត្ត​បន្ទាយ​មានជ័យ​ បាន​បញ្ជាអោយ​ប្រគល់​ម៉ូតូនោះ​ជូន​ប្រជាពលរដ្ឋវិញ​ ។
អ្វីដែលជាចម្ងល់ចុងក្រោយ ! គេកំពុងរង់ចាំអ៊ុតមើល៌ តើមន្ត្រីឲគរបាលយុត្តិធម៌រូបនេះ អាចយកទម្លាប់ទៅប្រើប្រាស់ក្នុងអង្គភាព ដើម្បីប្រយោជន៍បុគ្គល ហើយថ្នាក់លើ មានវិធានការបែបណា !!!!!

...

ដោយ : ទស្សនៈអ្នកអាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print