ចិន ចង់បានទំនាក់ទំនងរឹងមាំជាមួយបារាំង ក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រ

ចែករំលែក៖

សារព័ត៌មានរ៉យទ័រ បានដកស្រង់ សេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសចិនបង្ហាញថា ចិនបានបង្ហាញពីឆន្ទៈចង់ពង្រឹងទំនាក់ទំនងជាមួយបារាំង នៅក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្ររវាងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងទីប្រឹក្សាការទូតរបស់ប្រធានាធិបតីបារាំង។

សេចក្ដីថ្លែងការណ៍ខាងលើដដែលបានឱ្យដឹងថាលោក Wang Yi បានប្រាប់ទីប្រឹក្សាការទូតរបស់ប្រធានាធិបតីបារាំង លោក Emmanuel Bonne ក្នុងជំនួបកាលពីថ្ងៃពុធ ទី១៥ ខែតុលា ថាចិនត្រៀមលក្ខណៈរួចជាស្រេចដើម្បីពង្រឹងការជឿទុកចិត្តខាងយុទ្ធសាស្ត្រគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ។ លោក Wang Yi បានសង្កត់ធ្ងន់ថាចិន សង្ឃឹមថាបារាំងនឹងផ្ដល់ការធានានយោបាយដ៏រឹងមាំចំពោះទំនាក់ទំនងទ្វេភាគីជាមួយចិន ហើយលោកប្រមុខការទូតចិនក៏បានលើកឡើងផងដែរពីកិច្ចសហប្រតិបត្តិការលើ វិស័យថាមពលនុយក្លេអ៊ែរស៊ីវិល អវកាស កសិកម្ម ចំណីអាហារ AI និងថាមពលថ្មីៗ។
ភាគីទាំង២ ក៏បានពិភាក្សាគ្នាផងដែរលើសំណុំរឿងសង្រ្គាមនៅអ៊ុយក្រែន ស្ថានការណ៍នៅមជ្ឈិមបូព៌ា និងអភិបាលកិច្ចសកល ដែលក្នុងនោះភាគីទាំង២ឯកភាពគ្នាថានឹងរក្សាការទំនាក់ទំនងគ្នា៕

...

រូបថត​: congluan

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print