នគរបាលស្រុកកំរៀង បង្រ្កាបមុខសញ្ញារក្សាទុក ដឹក ជញ្ជូន និងជួញដូរគ្រឿងញៀនខុសច្បាប់ម្នាក់អនុវត្តតាមច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១១និង០០នាទី នៅចំណុចភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿង ញៀន នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការ បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផល ទ្រូ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ ។

វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់, កូនជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនលក់ចំនួន ០១, ទូរស័ព្ទដៃចំនួន ០១គ្រឿង, លុយខ្មែរចំនួន ០១លានរៀល និងកូនថង់សំរាប់រំលែកច្រកថ្នាំញៀនមួយចំនួន ។

សូមបញ្ជាក់ផងដែរថា ជនសង្ស័យខាងលើមានដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៨២៨ ត.ព្រ ចុះថ្ងៃទី០២ ខែ កញ្ញា ឆ្នាំ២០២៥ របស់លោក គា សីហា ចៅក្រមស៊ើប សួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលជាប់ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៤០ កថាខណ្ឌទី៣ និងទី៤ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

...

បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print