ខេត្តកំពង់ធំ៖ អនុវត្តតាមការចង្អុលដឹកនាំនាយឧត្ដម សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ពេជ្រ ម៉ូលី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ កាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង ១៩ និង ១០នាទី លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរងផែនការ ងារប្រឆាំងការជួញដូរមនុស្ស នឹងយេនឌ័រដឹកនាំកម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិ ជន ចុះបង្ក្រាបករណីសញ្ចរកម្ម ជ្រកក្រោមយីហោ «ជំនោររីករាយ» និង«ម្លប់ស្វាយរដ្ឋា» ស្ថិតនៅភូមិដំរីស្លាប់ ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។
ជាលទ្ធផលនៃកិច្ចប្រតិបត្តិការ លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរងបានឱ្យដឹងថា សមត្ថកិច្ចជំនាញ បានធ្វេីការឃាត់ខ្លួនជនសង្ស័យ២នាក់(ស្រី១នាក់)ដែលជាម្ចាស់ទីតាំង៖
ទី១.ឈ្មោះ គង់ សារ៉េត ភេទ ប្រុស អាយុ ៦២ ឆ្នាំ ម្ចាស់ហាងខារ៉ាអូខេ មានស្លាកយីហោ «ជំនោរីករាយ» ។
ទី២.ឈ្មោះ ម៉ូន ចាន់ថា ភេទ ស្រី អាយុ ៤១ ឆ្នាំ ម្ចាស់ហាងខារ៉ាអូខេ មានស្លាកយីហោ«ម្លប់ស្វាយរដ្ឋា»។
ព្រមទាំងរំដោះជនរងគ្រោះបានចំនួន ១០ នាក់ ស្រី អនីតិជន ចំនួន ០២ នាក់។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបន្តនីតិវិធីទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់ ៕