ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១០និង១០នាទី នៅចំណុចភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៣៦៥ ត.ព្រ ចុះថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ របស់លោក ថាន់ ឃុន ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ។
សាលាដំបូងខេត្ត បាត់ដំបងបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ថន រីហ្វីន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិនរា១ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោសទាក់ទងទៅនឹងជន រងគ្រោះ ប្រព្រឹត្តនៅចំណុចភូមិផ្ទះ សំណាក់ស្រែ១០០ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៧ និងមាត្រា២៤១ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាង លើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕