មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ផ្តល់អាហារូបករណ៍ ១ ២៤០កន្លែង លើ ១២មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ចែករំលែក៖

ខេត្ត​រតនគិរី៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១ ២៤០កន្លែង លើ ១២មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

មុខជំនាញទាំង១២ នោះ រួមមាន ការងារកំបោរ (ជាងសំណង់), ដំឡើងបណ្តាញបំពង់ទឹក, ដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, រចនាក្រាហ្វិកដោយកុំព្យូទ័រ, សេវាកម្មកុំព្យូទ័រ, ការដាំ ការថែទាំ និងប្រមូលផលដំណាំស្វាយចន្ទី,ការចិញ្ចឹម និងថែទាំត្រីប្រា, ការថែទាំ និងជួសជុលទោចក្រយានយន្ត, ការផលិតនំ, ធុរកិច្ចភេសជ្ជៈ, សេវាកម្មសំអាងកាយ, និង សេវាកម្មកាត់សក់បុរស។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០៩៧ ៤៧០ ៦១៨៤/ ០១២ ៦១៤ ១៤៥ ឬ អញ្ជើញមកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តរតនគិរី ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី (ក្រោយមន្ទីរអប់រំខេត្ត)៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print