កីឡាករ Al Haydos របស់ប្រទេសកាតា សន្យាផ្តល់សាលារៀន និងសាលកីឡានៅតំបន់កាហ្សា បន្ទាប់ពីកក់សំបុត្រទៅប្រកួត World Cup

ចែករំលែក៖

កីឡាករ Hassan Al Haydos របស់ប្រទេសកាតា បានសន្យាថានឹងផ្តល់ថវិកាសាងសង់សាលារៀន និងសាលកីឡាមួយនៅហ្គាហ្សា បន្ទាប់ពីប្រទេសរបស់គាត់មានកៅអីមួយសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2026 ។

ប្រទេសកាតានឹងបង្ហាញខ្លួនជាលើកទី២របស់ពួកគេនៅក្នុងពានរង្វាន់បាល់ទាត់ពិភពលោក ប៉ុន្តែជាលើកទីមួយដែលពួកគេសម្រេចបានតាមរយៈដំណើរការជម្រុះនៅអាស៊ី ដោយពួកគេបានធ្វើជាម្ចាស់ផ្ទះនៃការប្រកួតឆ្នាំ 2022។

ខ្សែប្រយុទ្ធ Al Haydos វ័យ 34 ឆ្នាំ បានត្រលប់មកក្រុមជម្រើសជាតិវិញនៅឆ្នាំនេះ បន្ទាប់ពីបានប្រកាសចូលនិវត្តន៍ជាអន្តរជាតិនៅឆ្នាំ 2024។ ភាពជាអ្នកដឹកនាំរបស់គាត់បានបង្ហាញពីភាពសំខាន់នៅពេលដែលកាតាទទួលបានជ័យជម្នះ 2-1 លើប្រទេសអារ៉ាប់រួមនៅទីក្រុងដូហាកាលពីថ្ងៃអង្គារដើម្បីឈរនៅកំពូលក្នុងពូល A និងកក់សំបុត្រដោយផ្ទាល់ទៅ World Cup នៅអាមេរិកខាងជើង។

ថ្លែងនៅក្នុងសុន្ទរកថាមួយ កីឡាករ Al Haydos បានភ្ជាប់ជ័យជំនះលើកីឡាទៅនឹងកង្វល់មនុស្សធម៌កាន់តែទូលំទូលាយ ដោយយោងទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់នាពេលថ្មីៗនេះនៅហ្គាហ្សា និងកិច្ចប្រជុំកំពូលសន្តិភាពដែលបានធ្វើឡើងនៅទីក្រុង Sharm El-Sheikh ប្រទេសអេហ្ស៊ីបកាលពីថ្ងៃទី 13 ខែតុលា។

ការសន្យាផ្តល់អំណោយនេះ ធ្វើឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែងអន្តរជាតិជាថ្មី ដើម្បីកសាងតំបន់ហ្គាហ្សាឡើងវិញ បន្ទាប់ពីមានសង្រ្គាមរយៈពេលពីរឆ្នាំ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print