ភរិយារបស់មហាសេដ្ឋីមានបំផុតនៅអាស៊ី Mukesh Ambani កាន់កាបូប ស្រោបពេជ្រជាង៣ពាន់គ្រាប់

ចែករំលែក៖

លោកស្រីNita Ambani ភរិយារបស់មហាសេដ្ឋីមានបំផុតនៅអាស៊ីលោក Mukesh Ambani បានទាក់ទាញការចាប់អារម្មណ៍បន្ទាប់ពីបង្ហាញខ្លួនជាមួយនឹងកាបូប Hermès Birkin ស្រោបដោយត្បូងពេជ្រចំនួន ៣.០២៥គ្រាប់ ដែលជាកាបូបដ៏ប្រណីតបំផុតដែលមិនធ្លាប់មាន។

បើយោងតាមការចុះផ្សាយរបស់ Hindustan Times នៅឯពិធីជប់លៀងរបស់អ្នកច្នៃម៉ូដ Manish Malhotra នៅទីក្រុងបុមបៃកាលពីថ្ងៃទី 12 ខែតុលា លោកស្រីAmbani បានពាក់រ៉ូបដែលកាត់ផ្ទាល់ដៃដោយ Malhotra ផ្គូផ្គងជាមួយក្រវិលរាងបេះដូងត្បូងមរកតកូឡុំប៊ី កងដៃពេជ្រ និងកាបូប Hermès។

អ្នកឆ្នៃម៉ូត Malhotra ក្រោយមកបានចែករំលែករូបភាពនៅលើ Instagram ថារូបរាងរបស់លោកស្រីឆ្លុះបញ្ចាំងពីស្មារតីបុរាណ និងរស់រវើកនៃពេលល្ងាច។

សារព័ត៌មានរបស់ចិន Ettoday បានកត់សម្គាល់ថា កាបូបរបស់លោកស្រីគឺ Hermès Sac Bijou Birkin ដែលរចនាដោយ Pierre Hardy នាយកច្នៃប្រឌិតរបស់ Hermès High Jewelry ។

កាបូបនេះត្រូវបានស្រោបដោយត្បូងពេជ្រចំនួន ៣.០២៥ គ្រាប់ សរុបជាង ១១១ ការ៉ាត់ ផលិតពីស្បែកក្រពើ និងផ្លាទីន ជាមួយនឹងថ្មទំហំ ៥ ការ៉ាត់នៅលើដៃ។មានតែ Sac Bijou Birkins បីប៉ុណ្ណោះដែលត្រូវបានបង្កើតឡើង។

ការផលិត Sac Bijou Birkin មួយអាចចំណាយពេលរហូតដល់ ៥ ឆ្នាំ ហើយទាមទារការយល់ព្រមពីអ្នកគ្រប់គ្រងជាន់ខ្ពស់របស់ Hermès ។ ក្រុមហ៊ុន Tatler Asia បានប៉ាន់ប្រមាណតម្លៃនៃកាបូបនីមួយៗប្រហែល ២ លានដុល្លារអាមេរិក ទោះបីជាក្រុមហ៊ុន Hermès មិនបានបង្ហាញជាសាធារណៈអំពីតម្លៃរបស់វាក៏ដោយ។

...

លោកស្រីNita អាយុ ៦១ ឆ្នាំគឺជាអ្នករាំ Bharatnatyam បុរាណនិងជាអតីតគ្រូបង្រៀនដែលបានជួប Mukesh Ambani បន្ទាប់ពីបានសម្តែងនៅក្នុងព្រឹត្តិការណ៍មួយដែលចូលរួមដោយឪពុករបស់គាត់ដែលជាស្ថាបនិកក្រុមហ៊ុន Reliance Industries លោក Dhirubhai Ambani ។ ប្តីប្រពន្ធនេះបានរៀបការនៅឆ្នាំ ១៩៨៥ និងមានកូនបីនាក់។ យោងតាមទស្សនាវដ្ដី Forbes លោក Mukesh Ambani មានទ្រព្យសម្បត្តិ ១០៥ ពាន់លានដុល្លារ ដែលធ្វើឲ្យគាត់ក្លាយជាអ្នកមានបំផុតនៅអាស៊ី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print