ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមតំបន់ព្រំដែនប្រចាំឆមាសទី១ ឆ្នាំ២០២៥

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូនៃស្នង ការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំងលោកឧត្តមសេនីយ៍ត្រី ឆាយ សុខា អនុប្រធាននាយកដ្ឋាន ទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា-វៀតណាម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងប្រតិភូអមដំណើរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រ ជុំកិច្ចសហប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅកិច្ចសហប្រតិបត្តិការឆមាសទី២ឆ្នាំ២០២៥ រវាងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជាមួយស្នង ការដ្ឋាននគរបាលខេត្តឡឹមដុង សាធារណរដ្ឋសង្គមនិយមវៀតណាម។

ភាគីវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ត្រឿង មិញឌឿង ស្នង ការនគរបាលខេត្តឡឹមដុង ប្រធានប្រតិភូព្រមទាំងសមាជិក នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានពិនិត្យពិភាក្សានិងឯកភាពគ្នាលើកំណត់ហេតុលើកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមតំបន់ព្រំដែនប្រចាំឆមាសទី១ឆ្នាំ ២០២៥ និងលើកទិសដៅកិច្ចសហប្រតិបត្តិការ ឆមាសទី២ ឆ្នាំ២០២៥៕

...

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print