ប្រទេសថៃ ៖ ជម្លោះដ៏ក្តៅគគុកបានផ្ទុះឡើងរវាងសមាជិកព្រឹទ្ធសភាថៃ អ្នកស្រី Angkhana Neelapaijit និងសកម្មជន Kan Chompalang បន្ទាប់ពីលោកបានបន្លឺសំឡេងខ្មោច និងសំឡេងយន្តហោះរំខានមកលើជនស៊ីវិលកម្ពុជានៅជិតព្រំដែន។
អ្នកស្រីបានដកស្រង់លិខិតរបស់លោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា ផ្ញើទៅកាន់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដោយហៅទង្វើនេះថាជាការរំលោភធម្មនុញ្ញអង្គការសហប្រជាជាតិ និងការធ្វើទារុណកម្មផ្លូវចិត្ត។ Kan Chompalang បានចោទប្រកាន់អ្នកស្រីថាក្បត់ជនជាតិថៃ។
ក្រុមសិទ្ធិមនុស្សបានសរសើរអ្នកស្រី ដែលបានការពារសិទ្ធិមនុស្ស ចំពោះទង្វើអមនុស្សធម៌ និងបានជំរុញឱ្យប្រទេសថៃឈប់ប្រើវោហាសាស្ត្រជាតិនិយមជ្រុល។
អ្វីដែលកាន់តែហួសហេតុទៀតនោះ គឺនាយករដ្ឋមន្ត្រីថៃ Anutin បានសរសើរ និងគាំទ្រទង្វើស្មោគគ្រោក អមនុស្សធម៌របស់សកម្មជនឡានដឹកលាមករូបនេះថែមទៀត៕
ដោយ ៖ សិលា