ប្រទេសថៃ ៖ ផេក Fire &Rescue Thailand បានផ្សាយនៅសុក្រនេះថា ៖ ថៃកើតអគ្គិភ័យទាំងកណ្តារាត្រី ដោយភ្លើងឆេះបំផ្លាញផ្ទះវីឡាប្រណីតមួយរបស់ជនបរទេសនៅខេត្តភូកេត!
អគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង២២:៣០នាទី ថ្ងៃទី១៦ ខែតុលាម្សិលមិញ មានហេតុការណ៍ភ្លើងឆេះផ្ទះវីឡាមួយកន្លែង នៅក្នុងច្រកផ្លូវកៈទូ ក្រុងកៈទូ ខេត្តភូកេតដែលជាកម្មសិទ្ធរបស់ជនបរទេស ដែលខណៈពេលកើតហេតុ មានមនុស្ស ៣នាក់កំពុងរស់នៅក្នុងផ្ទះនោះ ប៉ុន្តែជាសំណាងល្អ អ្នកទាំងនោះបានរត់ចេញមកទាន់ពេលវេលា។
ភ្លើងបានឆាបឆេះយ៉ាងលឿន និងខ្លាំងក្លា នៅជាន់លើផ្ទះ ខណៈដែលមន្ត្រីពន្លត់អគ្គិភ័យ បានប្រើប្រាស់ទឹកបាញ់ពន្លត់អស់ជាច្រើនឡាន ដោយចំណាយពេលប្រហែល ៤០នាទី ទើបអាចគ្រប់គ្រងភ្លើងបាន ប៉ុន្តែ ផ្ទះនោះត្រូវបានខូចខាតស្ទើរតែទាំងស្រុងទៅហើយ។
ដោយឡែក មូលហេតុនៃអគ្គិភ័យនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់មន្ត្រីជំនាញពិនិត្យកន្លែងកើតហេតុនៃខេត្តភូកេត។
ហេតុការណ៍នេះ មិនមាននរណាម្នាក់រងរបួស ឬស្លាប់ទេ ប៉ុន្តែបានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិដែលរស់នៅម្តុំនោះទាំងកណ្តាលរាត្រី។
បញ្ហាអគ្គិភ័យ កើតញឹកញាប់ក្នុងប្រទេសមួយនេះ ៕
ផេក Fire &Rescue Thailand