ការចាក់សំឡេងរបស់ក្រុមជ្រុលនិយមថៃមួយចំនួននោះតែត្រឹម៥០%នែសំលេងតែប៉ុណ្ណោះ។ពួកគាត់បន្តថាក្រុមជ្រុលនិយមថៃដែលមកចាក់សំឡេងលើកនេះជាក្រុមថ្មីមិនមែនជាក្រុមចាក់សំឡេងលើកមុននោះទេ។ពលរដ្ឋថាមានសភាពស្ងប់ស្ងាត់បានតែរយះពេល៣យប់តែប៉ុណ្ណោះ តែពេលនេះមានក្រុមជ្រុលនិយមថ្មីបានយកប្រដាប់បំពងសំឡេងប្រមាណជា៤០០គ្រឿងឧបករណ៍បំពងសំឡេងដែលគេចាក់នេះ ត្រូវបានបញ្ជាក់ថា មានកម្រិតរលកសំឡេងរង្វង់ ៥០០ដេស៊ីបែល ដែលជាកម្រិតរលកសំឡេងខ្ពស់បំផុត ហើយអាចលឺ ចម្ងាយប្រមាណ៣០គីឡូម៉ែត្រ។
ជាទូទៅត្រចៀករបស់មនុស្សអាចទទួលកម្រិតរលកសំឡេងរង្វង់ ១០០ដេស៊ីបែលប៉ុណ្ណោះ។ កម្រិតរលកសំឡេងរហូតដល់៥០០ដេស៊ីបែល នឹងធ្វើឱ្យមនុស្សបែកក្រដាសត្រចៀក ឈឺក្បាល វិលមុខ និងក្អួតចង្អោរ។
ការចាក់សំឡេងរំខានបែបនេះ គឺជាការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរ ហើយជាទម្រង់នៃការធ្វើទារុណកម្មស្មារតី ដែលអនុសញ្ញាស្តីពីការធ្វើទារុណកម្មហាមឃាត់។ភូមិជោគជ័យ និងភូមិព្រៃចាន់ មានប្រជាពលរដ្ឋជាង៣ពាន់នាក់ ក្នុងនោះក៏មានចាស់ជរា ជនមានពិការភាព អ្នកមានជំងឺ ជនមានពិការភាព ស្ត្រីសម្រាលកូន ស្ត្រីមានផ្ទៃពោះ និងក្មេងតូច។ រលកសំឡេងដ៏ខ្លាំងក្លានេះ ពិតជាបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់សម្រាប់ប្រជាពលរដ្ឋក្នុងភូមិ។ដោយ: វណ្ណា