ខេត្តកណ្ដាល÷អនុវត្តតាមបទបញ្ជាលោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លា ឃាត់ខ្លួនជនសង្ស័យ ០១នាក់ករណីគំរាមកំហែងថានឹងសម្លាប់។
មន្ត្រីនគរបាលបានឱ្យដឹងថា ករណីគំរាមកំហែងថា នឹងសម្លាប់ កើតហេតុថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ១៩ និង ៣០នាទី នៅចំណុចភូមិ ចុងកោះកើត ឃុំ កោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ សំ សារឿន ភេទស្រី អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មការិនីរោងចក្រ មានទីលំនៅភូមិ ចុងកោះកេីត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ត្រូវជាប្រពន្ធ របស់ជនសង្ស័យ។ រីឯជនសង្ស័យ ឈ្មោះធូ ភារម្យ ហៅ ណាំ ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ កម្មករ មានទីលំនៅភូមិចុងកោះកេីត ឃុំ កោះខ្សាច់ទន្លា ជាប្ដីត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។ បុរសជាប្ដីគ្មានសារធាតុញៀនវិជ្ជមាន(-)ទេ។
ជសង្ស័យធ្លាប់ត្រូវសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខ្សាច់ ទន្លា អប់រំធ្វេីកិច្ចសន្យាម្តងរួចមកហេីយករណី ជេប្រមាថ និងគំរាមកំហែងរកកាប់សម្លាប់ជនរងគ្រោះកាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៥។
សមត្ថកិច្ចចាប់បានកាំបិតផ្គាក់ចំនួនចំនួន០១ដេីម មានប្រវែង៦៤.ស.ម.ផ្លែដែកមានប្រវែង ៣០ស.ម ដងឈើឬស្សីមានប្រវែង ៣៤ ស.ម។
ប្រភពបានឱ្យដឹងថា ជនសង្ស័យជាមនុស្សផឹកស្រាជា ប្រចាំថ្ងៃហេីយតែងតែជេរប្រមាថជនរងគ្រោះជាញឹក ញាប់ ហើយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង១៩ និង៣០នាទី ជនសង្ស័យបានផឹកស្រាស្រវឹងបានស្រែកឡូឡាហេីយបានយកកាំបិតផ្គាក់កាន់ និងដៃស្រែកគំរាមកំហែងរកអាកសម្លាប់ជនរងគ្រោះចោលហេីយជនរងគ្រោះមិនបានដាក់ពាក្យបណ្តឹងទេ។
លុះថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ១៨ និង ១០នាទី ជនសង្ស័យបានផឹកស្រាស្រវឹងបានស្រែកឡូឡាស្រែកគំរាមកំហែងរកអាកសម្លាប់ជនរងគ្រោះម្ដងទៀតដោយទ្រាំទង្វើជនសង្ស័យមិនបាន។ លុះនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ១១ និង ៣០នាទី ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លាឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕