កម្ពុជាចេញសេចក្តីថ្លែងការណ៍ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពនៅតំបន់ហ្គាហ្សា ដែលបានចុះហត្ថលេខា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសអេហ្ស៊ីប

ចែករំលែក៖

ភ្នំពេញ៖​ ព្រះរាជាណាចក្រកម្ពុជា​ សូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពនៅតំបន់ហ្គាហ្សា ដែលបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសអេហ្ស៊ីប ដោយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក ,លោក អាប់ដែល ហ្វាតា អ៊ែល-ស៊ីស៊ី ប្រធានាធិបតី នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ព្រះអង្គម្ចាស់ តាម៉ីម ពិន ហាម៉ាត់ អាល់-ថានី ព្រះចៅ នៃរដ្ឋកាតា និងលោក វ៉ីស៊ីប តាយយ៉ុប អ័រជូហ្គាន់ ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ។

កម្ពុជាសូមកោតសរសើរដល់ការដឹកនាំរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាម៉េរិក និងអ្នកសម្របសម្រួលទាំងអស់ ចំពោះការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការ សម្រេចបាននូវលទ្ធផលនេះ និងសង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពនេះនឹងត្រួសត្រាយផ្លូវសម្រាប់ សន្តិភាពយូរអង្វែង និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញសម្រាប់ភាគីទាំងពីរ។

កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរ និងលើកទឹកចិត្តគ្រប់ ភាគីឱ្យបន្តការសន្ទនាស្របតាមសេចក្តីសម្រេចពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ និងច្បាប់ អន្តរជាតិ៕ដោយ៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print