(ខេត្តព្រះសីហនុ)៖ នៅថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៥ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីប្រេីប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច សង្កាត់លេខ៣ ទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុទំនាក់ ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងបញ្ជារកម្លាំងជំនាញដោយមានការ ដឹកនាំដោយលោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត បានចាត់កម្លាំងជំនាញចុះសហការជាមួយ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យសរុប ០២នាក់។
បច្ចុប្បន្នជនខាងលើកំពុងឃុំខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និង បញ្ជូនទៅមណ្ឌលកែប្រែ៕