ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បាននៅរសៀលថ្ងៃសៅរ៍ទី១៨ ខែតុលា ឆ្នាំ២០២៥ឱ្យដឹងថា ស.ស.យ.ក ជាវេទិកា នៃការប្រមូលផ្តុំ និងរួមកម្លាំងស្ម័គ្រចិត្ត ក្នុងបុព្វហេតុជាតិ និងការអភិវឌ្ឍសង្គម ។
កម្មវិធីជួបជុំប្លែកៗគ្នាត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការចូលរួមរបស់យុវជនកម្ពុជា ទាំងក្នុងប្រទេស និងក្រៅប្រទេស។ កម្មវិធីទាំងនេះ មិនត្រឹមតែជាកន្លែងជួបជុំប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាសំខាន់សម្រាប់បង្កើតចលនាប្រមូលផ្ដុំររបស់យុវជនកម្ពុជាក្នុងបុព្វហេតុជាតិមាតុភូមិ។
តាមរយៈកម្មវិធីទាំងនេះ ជាអាទិ៍ អង្គរសង្រ្គាន្ត, សាទរកម្ពុជា, Solidarity March, SEA Games, និងកម្មវិធីសង្គមសំខាន់ៗផ្សេងទៀតយុវជនកម្ពុជាបានបង្ហាញសមត្ថភាព ស្មារតីស្ម័គ្រចិត្ត និងការចូលរួមយ៉ាងសកម្មក្នុងការផ្តល់ជាផលវិជ្ជមានជូនទៅសង្គមវិញ ដោយគ្មានការរើសអើង ពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា និងនិន្នាកានយោបាយ៕ដោយ៖តារា