អន្តរជាតិ ៖ ថ្ងៃទី ១៨ ខែតុលា សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ ”ខួប លើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ៖ អនាគតនៃសណ្តាប់ធ្នាប់ពិភពលោក ច្បាប់អន្តរជាតិនិងពហុភាគីនិយម ” ដែលសហការរៀបចំដោយសាកលវិទ្យាល័យវូហានរបស់ចិន និង សាកលវិទ្យាល័យបិនហារបស់អេហ្ស៊ីបបាន ប្រារព្ធឡើងនៅក្រុង វូហានប្រទេសចិន។
លោក Soares អតីតអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ លោក Rui Silai សាស្ត្រាចារ្យ នៃសាកលវិទ្យាល័យវូហាននិងភ្ញៀវកិត្តិយសដទៃទៀតបាន នាំគ្នា លើកឡើងថា ការរំលឹកលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិចាំបាច់ត្រូវ តែគាំពារសមិទ្ធផលជោគជ័យនៃសង្គ្រាមលោកលើកទី ២ និង សណ្តាប់ធ្នាប់ក្រោយសង្គ្រាម គាំពារយ៉ាងមុតមាំនូវ កម្មវត្ថុនិងគោលការណ៍នៃ «ធម្មនុញ្ញអង្គការសហប្រជាជាតិ» និងទទួលស្គាល់អ្វីដែលត្រូវបាន បញ្ជាក់ដោយឯកសារច្បាប់អន្តរជាតិមួយ ចំនួន ដូចជា «សេចក្តីប្រកាសក្រុងគែរ» «សេចក្តីប្រកាស Potsdam » និងសេចក្តីសម្រេចចិត្តលេខ ២៧៥៨ នៃមហាសន្និបាតអ.ស.ប. ពោលគឺគាំពារប្រវតិសាស្រ្ត និង ខាងផ្លូវ ច្បាប់ ដែលថា តៃវ៉ាន់ជា ចំណែកមួយ របស់ប្រទេសចិន ក៏ដូចជា ប្រកាន់ខ្ជាប់នូវ គោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ បូករួមទាំងសមភាពខាងអធិបតេយ្យភាព និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀត ជាដើម ដើម្បីគាំទ្រ អង្គការសហប្រជាជាតិឱ្យដើរតួនាទីជាស្នូលក្នុងកិច្ចការអន្តរជាតិ និងរួមគ្នាអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ៕