អន្តរជាតិ ៖ អ្នកសារព័ត៌មាន បានទទួលដំណឹងពីសាកលវិទ្យា Tsinghua ឱ្យដឹងថា ៖ លោក Yang Zhenning ជ័យលាភីរង្វាន់ណូបែលផ្នែករូបវិទ្យា បណ្តិតសភាចារ្យនៃបណ្ឌិត្យសភាវិទ្យាសាស្រ្តចិន និងជារូបវិទូល្បីឈ្មោះ បានទទួលមរណភាពនៅក្រុងប៉េកាំង នាថ្ងៃទី ១៨ ខែតុលា ក្នុងជម្មាយុ ១០៣ ឆ្នាំ។
លោក Yang Zhenning ចាប់កំណើតនៅក្រុង Hefei ខេត្ត Anhui ប្រទេសចិនកាលពីឆ្នាំ ១៩២២ លោកបាន បន្តការ សិក្សា និង បង្រៀននៅសហរដ្ឋអាមេរិកក្នុងទសវត្សឆ្នាំ ១៩៤០ ហើយ ទទួលបាន រង្វាន់ណូបែលផ្នែករូបវិទ្យានាឆ្នាំ ១៩៥៧។ លោក Yang Zhenning បាន រួមជាមួយ លោក Mills លើកឡើងនូវទ្រឹស្ដីរង្វាស់ Yang-Mills ដែលជា សមិទ្ធផលដ៏សំខាន់បំផុតមួយ លើវិស័យរូបវិទ្យាក្នុងសតវត្សរ៍ទី ២០។ បន្ទាប់ ពីធ្វើមាតុភូមិនិវត្តន៍អស់រយៈពេលជាង ២០ ឆ្នាំមក លោក Yang Zhenning បាន ធ្វើជា គ្រូបង្រៀននៃសាកលវិទ្យាល័យ Tsinghua និងបានរួម ចំណែកដ៏សំខាន់ សម្រាប់ការ បណ្តុះបណ្តាលនិង ជ្រើសរើស ធនធានមនុស្ស និងជំរុញការផ្លាស់ប្តូរ ខាងការសិក្សា រវាងចិននិងបរទេស ជាដើម៕
ប្រភព ៖ (CCFR)