មានអ្នកនយោបាយថៃចំនួន៧នាក់ ជាប់ពាក់ព័ន្ធបណ្តាញឆបោកតាមប្រពន្ធបច្ចេកវិទ្យា​,នេះបេី​តាមការបញ្ជាក់ពី​នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង

ចែករំលែក៖

ទីក្រុង​បាងកក៖ មានអ្នកនយោបាយថៃចំនួន៧នាក់ ជាប់ពាក់ព័ន្ធជាមួយបណ្តាញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលលួចលាក់ធ្វើប្រតិបត្តិការនៅក្នុងទឹកដីនៃប្រទេសកម្ពុជា ហើយនាំបញ្ឆោតមកប្រទេសថៃ ដើម្បីបន្តទៅប្រទេសមីយ៉ាន់ម៉ា។​ នេះបេីយោង​តាមការចេញផ្សាយ​របស់​សារព័ត៌មានថៃ The Nation នាថ្ងៃអាទិត្យ ទី១៩ ខែតុលានេះ។

ការចុះផ្សាយដូចខាងលើរបស់ The Nation គឺយោងទៅតាមផេកហ្វេសប៊ុកថៃឈ្មោះថា Than Pao ដែលបានផ្អែកលើ​សេចក្តីថ្លែងការណ៍មួយរបស់ នាយករដ្ឋមន្រ្តីនៃប្រទេសកូរ៉េខាងត្បូង ក្នុងសប្តាហ៍នេះ។ ក្នុងនោះសេចក្តីថ្លែងការណ៍នោះ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង បានអះអាងថា បញ្ជីឈ្មោះនៃអ្នកនយោបាយថៃទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋជនទាំងនេះត្រូវបានរៀបចំរួចហើយ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ប្រទេសថៃត្រូវបានកំណត់មុខសញ្ញា ជាច្រកផ្លូវដ៏ចម្បងបំផុត សម្រាប់ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបាន និងកំពុងរីករាលដាលយ៉ាងខ្លាំងនៅពាសពេញតំបន់អាស៉ីអាគ្នេយ៍ ជាពិសេសនៅឯប្រទេសមីយ៉ាន់ម៉ា។

ជនរងគ្រោះភាគច្រើន ត្រូវបានបញ្ឆោតឱ្យធ្វើដំណើរមកប្រទេសថៃ ក្រោមរូបភាពទទួលបានការងារត្រឹមត្រូវស្របច្បាប់ ប៉ុន្តែតាមពិតត្រូវបានជួញដូរពីថៃ បន្តទៅកាន់មីយ៉ាន់ម៉ា ដើម្បីធ្វើការឱ្យបណ្តាញឆបោក៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print