ឥទ្ធិពលគ្រឿងញៀនធ្វើឲ្យកូនប្រុសម្នាក់ហ៊ានលើកកាំបិតដេញកាប់ឪពុកម្តាយខ្លួនឯង

ចែករំលែក៖

ខេត្តតាកែវ÷ បុរសម្នាក់ដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន បានប្រើឥទ្ធិពលនៃសារធាតុញៀនរហូត ដល់ថ្នាក់ហ៊ានលើកកាំបិតបុ័ងតោ ដេញកាប់ទៅលើឪពុកម្តាយបង្កើតរបស់ខ្លួនឯង។ សំណាងល្អ កម្លាំងសមត្ថកិច្ចនគរបាលស្រុកសំរោង ខេត្តតាកែវ បានចុះទៅបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានទាន់ពេលវេលា។ ហេតុការណ៍ដ៏អសីលធម៌នេះបានកើតឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិអារោង ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះបានកើតឡើងដោយសារអំណាចនិងឥទ្ធិពលនៃគ្រឿងញៀន ដែលបានធ្វើឲ្យជនសង្ស័យមានការបំផ្លិចបំផ្លាញទៅលើខ្លួនឯង អ្នកដទៃ និងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ។

កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសំរោង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្លា ចុះទៅបង្ក្រាបជនសង្ស័យដែលកំពុងប្រើកាំបិតបុ័ងតោដេញកាប់ឪពុកម្តាយរបស់ខ្លួន។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលគំរាមកំហែងដល់អាយុជីវិតឪពុកម្តាយរបស់ជនសង្ស័យ។

...

បច្ចុប្បន្ន ជនសង្ស័យដែលប្រើប្រាស់គ្រឿងញៀន និងហ៊ានបង្កហិង្សាលើក្រុមគ្រួសារនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print