ខេត្តបាត់ដំបង÷ស្ងាត់យូរហេីយ តែឥឡូវចេញមកដដែលទៀត ករណីក្រុមក្មេងៗប្រេីប្រាស់ម៉ូតូកែច្នៃភ្លេីងបំពាក់ប្រមូលផ្តុំគ្នាជិះលម្អរក្រុងបាត់ដំបងនាពេលរាត្រីយ៉ាងពពាក់ពពូនចំនួន១៣គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលនាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តដេីម្បីអនុវត្តតាមនីតិវិធី ។
ប្រតិបត្តិការនេះធ្វេីឡេីងស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង,លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរ បាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការ-បង្ក្រាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង នាំពួកគេប្រមូលផ្តុំជាក្រុម កែច្នៃភ្លើងម៉ូតូជិះពេលយប់ បង្កភាពអាណាធិបតេយ្យមកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរនិងមានចំណាត់ការ កាល ពីយប់ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៥វេលា ម៉ោង ១៨និង០៤នាទីមានម៉ូតូចំនួន ១៣ គ្រឿង និងម្ចាស់ផង ។
គួរបញ្ជាក់ថា ករណីខាងលើនេះសមត្ថកិច្ចនគរបាលធ្លាប់បានប្រមូលមករក្សា ទុកមួយរយៈនៅស្នងការដ្ឋាននាពេលកន្លងមក ហេីយក៏បានផ្សព្វផ្សាយកុំឱ្យមានករណីបែបនេះកេីតមាននៅមូលដ្ឋានជាបន្តទៀត តែបានយូរបន្តិចបញ្ហានេះក៏ផ្តេីមកើតឡេីងវិញ ដែលចាំ បាច់សមត្ថកិច្ចត្រូវចាត់វិធានអនុវត្តន៍បន្ត៕