លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នឹងតែងតាំងជា ស្នងការនគរបាលខេត្តស្ទឹងត្រែង ជំនួសលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ដែលត្រូវទទួលភារកិច្ចថ្មី

ចែករំលែក៖

ភ្នំពេញ៖ បើមិនមានការប្រែកែ ! លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នឹងតែងតាំងជា ស្នងការនគរបាលខេត្តស្ទឹងត្រែង ជំនួសលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ដែលត្រូវទទួលភារកិច្ចថ្មី !

សូមអបអរសាទរ លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា អនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលត្រូវទទួលបានការតែងតាំងជា ស្នងការនគរបាលខេត្តស្ទឹងត្រែង ជំនួសលោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ដែលត្រូវទទួលភារកិច្ចថ្មី។ 

តាមការគ្រោងទុក លោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា ត្រូវប្រកាសចូលកាន់តំណែងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមាននាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអភិបាលខេត្តស្ទឹងត្រែង។

សូមជូនពរលោកឧត្តមសេនីយ៍ទោ ទទួលជោគជ័យលើភារកិច្ចថ្មី ជាពិសេសបង្កើនការបង្ក្រាបបទល្មើសឲ្យកាន់តែខ្លាំងក្លា ដើម្បីសេចក្តីសុខរបស់ពលរដ្ឋមូលដ្ឋាន ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print