ភ្នំពេញ ៖ អង្គភាពទំនាក់ទំនងសាធារណៈ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រកាសច្រានចោលយ៉ាងដាច់អហង្ការចំពោះអត្ថបទព័ត៌មាន ដែលចេញផ្សាយដោយកាសែត The Nation Thailand កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដែលមានចំណងជើងថា “សាធារណៈរដ្ឋកូរ៉េផ្អាកគម្រោងគាំទ្រវិស័យគ្រប់គ្រងទឹកនៅកម្ពុជា ឬ Seoul halts water-management support project in Cambodia” ដោយភ្ជាប់រូបថតនៃពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក្រសួងឧ.វ.ប.ន.) និងវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង (STEPI)។
The Public Relations Unit of the Ministry of Industry, Science, Technology & Innovation (MISTI) strongly rejects the recent article published by The Nation Thailand on October 19, 2025, titled “Seoul halts water-management support project in Cambodia” with photos of MoU signing between MISTI and South Korea’s Science and Technology Policy Institute (STEPI).
ដោយ ៖ សិលា